ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៧
ជនស៊ីវិលជាច្រើននាក់នៅតែបន្តទទួលការជំរុញយ៉ាងខ្លាំងពីយោធាអ៊ីរ៉ាក់នៅក្នុងសង្កាត់ជាច្រើននៃទីក្រុងម៉ូស៊ូលជាកន្លែងដែលក្រុមភេរវករ IS ប្រើប្រាស់មនុស្សធ្វើជាខែលដើម្បីពន្យារពេលស្លាប់របស់ពួកគេ។ ការប្រយុទ្ធនៅតែបន្តនៅក្នុងទីក្រុងនេះមានក្មេងស្រីតែម្នាក់គត់ដែលមានអាយុ៥ឆ្នាំរស់រានមានជីវិតពីការវាយប្រហារតាមអាកាសមកលើផ្ទះរបស់នាងនៅក្នុងសង្កាត់ Jadeda ទីក្រុងម៉ូស៊ូល។ ឥឡូវនេះកំពុងជួយសង្រោះជីវិតនាងនៅក្នុងមន្ទីរពេទ្យមួយដោយកងកម្លាំងប្រតិបត្តិការពិសេសរបស់ប្រទេសអ៊ីរ៉ាក់ដោយសារតែនាងត្រូវរបួសជើងនិងមុខ។ យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថាមានមនុស្សប្រមាណជា២៥០,០០០នាក់ត្រូវផ្លាស់ទីលំនៅពីទីក្រុងនេះចាប់តាំងពីការឡោមព័ទ្ធចាប់ផ្តើមនៅក្នុងខែតុលារួមទាំងមនុស្សប្រមាណជា១០០,០០០នាក់ក្នុងអំឡុងពេលចុងក្រោយនេះបានធ្វើដំណើរជាបន្តបន្ទាប់ចាប់ផ្ដើមតាំងពីខែកុម្ភៈមកម្លេះ៕