ចាប់ខ្លួនបុរសម្នាក់នៅជិតសេតវិមានបន្ទាប់ពីបានអះអាងថាមានគ្រាប់បែក

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៧

បុរសម្នាក់នៅរដ្ឋ Virginia ត្រូវចាប់ខ្លួនកាលពីថ្ងៃសៅរ៍នេះពីបទលួចយករថយន្តបើកដោយខុសច្បាប់ចូលទៅកាន់កន្លែងត្រួតពិនិត្យរបស់សេតវិមាន ហើយនិយាយថារូបគាត់មានគ្រាប់បែកមួយគ្រាប់នៅខាងក្នុងឡាន។ ប៉ូលិសនិយាយថានេះជាឧប្បត្តិហេតុទី៣នៅក្នុងសេតវិមានក្នុងរយៈពេលមួយសប្តាហ៍នេះ។ កាសែត The New York Times រាយការណ៍ឲ្យដឹងថាលោកប្រធានាធិបតី Trump ស្ថិតនៅក្នុងអគាររបស់គាត់នៅក្រុង Palm Beach រដ្ឋផ្លរីដាចំពេលដែលកើតមានឧប្បត្តិហេតុចុងក្រោយនេះ ប៉ុន្តែសេវាសម្ងាត់បានបង្កើនឥរិយាបថក្នុងការត្រៀមខ្លួននឹងការឆ្លើយតបទៅនឹងហេតុការណ៍ណាមួយដែលអាចនឹងកើតមានឡើង។ ប៉ូលិសវ៉ាស៊ីនតោននិយាយថាជនបង្ករបានបញ្ឈប់រថយន្តរបស់គាត់នៅកន្លែងត្រួតពិនិត្យនៅក្រោយម៉ោង១១ថ្ងៃត្រង់រួចចេញមកខាងក្រៅ ហើយបានប្រកាសប្រាប់ថាមានគ្រាប់បែកមួយគ្រាប់នៅក្នុងហិប។ បុរសនោះក៏បង្ហាញឲ្យឃើញថារូបគាត់មានក្តាប់វត្តុអ្វីមួយនៅក្នុងដៃរបស់គាត់ ប៉ុន្តែបើយោងតាមប៉ូលិសបាននិយាយថាសកម្មភាពបែបនេះគ្រាន់តែជាការសាកល្បងរបស់ជនបង្ករតែប៉ុណ្ណោះ។ មន្រ្តីភ្នាក់ងារសេវាសម្ងាត់បានឃុំខ្លួនជនបង្ករ ហើយប៉ូលិសបានចោទប្រកាន់បុរសនេះពីបទគំរាមកំហែងបំផ្ទុះគ្រាប់បែកមិនពិត។ ប៉ូលិសនិយាយថារថយន្តនេះត្រូវបានគេរាយការណ៍ថាបានលួចយកមក ហើយជនបង្កមានឈ្មោះថា Sean Patrick Keoughan អាយុ២៩ឆ្នាំ។ គួរបញ្ជាក់ថាឧប្បត្តិហេតុផ្សេងៗទៀតដែលធ្លាប់កើតឡើងផងដែរដូចជាបុរសម្នាក់ឈ្មោះ William Bryant Rawlinson អាយុ៥៨ឆ្នាំបានលោតរំលងរបារដែកខាងក្រៅរបងសេតវិមាន ហើយបន្ទាប់មកឈរស្រែកថ្លែងការណ៍ក្នុងសម្តីមិនសមហេតុផល និងបុរសម្នាក់ទៀតឈ្មោះ Jonathan Tran អាយុ២៦ឆ្នាំរងការចោទប្រកាន់ពីបទចូលទៅក្នុងដែនដីដែលគេហាមឃាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here