ក្មេងទំនើងធ្វើកុបកម្មបណ្តាលឲ្យឆ្មាំយាម២នាក់ស្លាប់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៧

ឆ្មាំគុកពីរនាក់ស្លាប់ក្នុងហេតុការណ៍កុបកម្មមួយនៅក្នុងក្រុង Guatemala ដែលកើតឡើងនៅមជ្ឈមណ្ឌលឃុំឃាំងនេះបើយោងតាមការបញ្ជាក់របស់ប៉ូលីស។
ក្មេងជំទង់ជាប់គុក២នាក់បានធ្វើកុបកម្មនៅក្នុងតំបន់ Guatemala។ គុកនៅក្នុងតំបន់នោះ គេអនុញ្ញាតិឲ្យអ្នកជាប់ទោសទទួលកញ្ចប់អាហារ និងអនុញ្ញាតិឲ្យពួកគេចំអិនអាហារដោយខ្លួនឯង។ ការធ្វើបែបនេះ ជាកត្តាដែលបង្ករឲ្យមានភ្លើងឆេះក្នុងគុក។ ក្រោយពីមានភ្លើងឆេះ ភ្លាមៗនោះមន្រ្តីប៉ូលិសបានហ៊ុមព័ទ្ធគុក និងបាញ់ឧស្ម័ន ប៉ុន្តែនៅតែមិនអាចគ្រប់គ្រងគុកបាន។ អ្នកជាប់ទោសមួយចំនួន ស្រវាឡើងលើដំបូល ហើយខ្លះទៀតព្យាយាមគេចខ្លួន។ ហេតុការណ៍នេះបណ្តាលឲ្យឆ្មាំយាមគុក២នាក់ស្លាប់ និងមនុស្ស៥នាក់ទៀតរងរបួស។ មន្រ្តីប៉ូលិសបញ្ជាក់ឲ្យដឹងថាកុបកម្មនេះបង្ករឡើងដោយសមាជិកក្មេងទំនើងផ្លូវលេខ១៨ដែលជាក្រុមក្មេងពាល។ ការទាមទារក្នុងការធ្វើកុបកម្មនេះគឺ ដោយសារតែសមាជិកម្នាក់ក្នុងចំណោមក្រុមក្មេងពាលនៅគុកផ្សេងទៀតត្រូវគេបញ្ចូនទៅ Etapa II។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាក្មេងពាលមកពីផ្លូវលេខ១៨ បានគម្រាមកំហែងថានឹងសម្លាប់សមាជិកក្មេងទំនើងក្នុងក្រុម Paisas ប្រសិនបើពួកគេមិនចូលរួមក្នុងការធ្វើកុបកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here