ជម្លោះនៅស៊ីរី៖ ការវាយឆ្មក់នៅតំបន់ឧទ្ទាមកាន់កាប់ខាងកើតក្រុង Damascus

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៧

កងកម្លាំងរដ្ឋាភិបាលវាយប្រហារតំបន់ភាគខាងកើតក្រុង Damascus នៅរយៈពេលមួយថ្ងៃក្រោយពីក្រុមឧទ្ទាមបើកការប្រយុទ្ធដ៏គួឲ្យភ្ញាក់ផ្អើលមួយ។ សកម្មជនបានឲ្យដឹងថាតំបន់ដែលកាន់កាប់ដោយក្រុមប្រឆាំង Jobar បានក្លាយជាគោលដៅវាយឆ្មក់ម្តងហើយម្តងទៀតពីយន្តហោះ និងកាំភ្លើងធំស្របពេលកងកម្លាំងជួរមុខមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង។ ការវាយឆ្មក់ផ្សេងៗទៀតត្រូវបានធ្វើឡើងនៅតំបន់ជិតខាងមានដូចជាតំបន់ Qaboun និង Arbin។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋបញ្ជាក់ផងដែរថាកងកម្លាំងរដ្ឋាភិបាលបានដណ្តើមយកតំបន់ដែលបាត់បង់ក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាមកាលពីថ្ងៃអាទិត្យ មកកាន់កាប់វិញទាំងអស់។ កងកម្លាំងសេរីរបស់ស៊ីរី និងកងកម្លាំងរបស់ក្រុមជីហាដមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើតំបន់គ្រប់គ្រងដោយរដ្ឋាភិបាល ដូចជា Jobar និង Abbasid Square ដែលមានចម្ងាយ១,២០០ម៉ែត្រនៅភាគខាងជើងឆៀងខាងកើតក្រុងចាស់។ ភ្នាក់ងារស៊ើបអង្កេតសិទ្ធមនុស្សស៊ីរីមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឲ្យដឹងថាកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម២១នាក់ និងសកម្មជនក្រុមជីហាដស្លាប់ក្នុងការប្រយុទ្ធគ្នានោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here