នាយករដ្ឋមន្រ្តីប៉ាគីស្ថានបញ្ជាឲ្យព្រំដែនអាហ្វហ្គានីស្ថានបើកច្រកព្រំដែនទាំង២ជាបន្ទាន់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៧

នាយករដ្ឋមន្ដ្រីប៉ាគីស្ថានលោក Nawaz Sharif បានបញ្ជាឲ្យច្រកព្រំដែនពីរដែលជាប់គ្នាជាមួយប្រទេសអាហ្វហ្គានីស្ថានបើកឡើងវិញជាបន្ទាន់។
ប្រទេសបាគីស្ថានបានបិទច្រកព្រំដែនកាលពីខែមុនបន្ទាប់ពីមានការគម្រាមកំហែងយោធាត្រង់ច្រកព្រំដែន។ មនុស្សរាប់ពាន់អ្នកបានឈរនៅសងខាងច្រកព្រំដែន។ ប្រទេសទាំង២បានបន្ទោសគ្នាទៅវិញទៅមកសម្រាប់ការដាក់ពង្រាយយោធាមិនគ្រប់គ្រាន់។ កាលពីដើមខែនេះប្រទេសប៉ាគីស្ថានបានបើកច្រកព្រំដែននៅឯច្រក Torkham និង Chaman ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ។ ជនជាតិប៉ាគីស្ថានបានឆ្លៀតឱកាសនេះក្នុងការឆ្លងដែនត្រលប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។ បើទោះបីជាមានការបញ្ជាពីលោក Sharif ឲ្យបើកច្រកព្រំដែន ក៏ច្រកព្រំដែននេះនៅតែបន្តបិទយ៉ាងរឹងមាំកាលពីថ្ងៃច័ន្ទ។ គេរំពឹងថាប្រតិកម្មនៃការបើកច្រកព្រំដែនអាចនឹងធ្វើឡើងនៅថ្ងៃអង្គារ៍នេះបើយោងតាមសម្តីរបស់ភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here