បំផ្ទុះគ្រាប់បែកក្នុងរថយន្តសម្លាប់មនុស្ស២៣នាក់ និងរងរបួសរាប់សិបនាក់នៅក្នុងទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៧

រ៉យទ័ររាយការណ៍ថាយ៉ាងហោចណាស់មនុស្ស២៣នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយដែលកើតឡើងនៅក្នុងស្រុកមួយភាគខាងត្បូងទីក្រុងបាដាដ។ ការផ្ទុះនេះបានធ្វើឲ្យរញ្ជួយផ្លូវពាណិជ្ជកម្មដ៏មមាញឹកមួយនៅក្នុងសង្កាត់ Shia Amil ដែលបន្សល់ទុកអ្នករងរបួសប្រមាណជា៤៥នាក់។ រដ្ឋធានីអ៊ីរ៉ាក់ត្រូវកំណត់គោលដៅជាញឹកញាប់ដោយក្រុមជ្រុលនិយមជីហាដរួមទាំងរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ផងដែរ ដែលបច្ចុប្បន្ននេះកំពុងត្រូវបានវាយបណ្តេញដោយកងទ័ពអ៊ីរ៉ាក់ដែលជួយដោយសហរដ្ឋអាមេរិកដែលចាប់ផ្តើមពីទីក្រុងម៉ូស៊ូល។ ទីក្រុងបាកដាដរងការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់ចាប់តាំងពីដើមខែនេះដូចជា កាលពីថ្ងៃអាទិត្យមានការផ្ទុះគ្រាប់បែកបង្កប់មួយនៅតាមដងផ្លូវដោយបានសម្លាប់ទាហានម្នាក់ និង២នាក់ទៀតរងរបួសនៅភាគខាងលិចនៃទីក្រុង។ឧប្បត្តិហេតុស្រដៀងគ្នានេះដែរបានកើតឡើងនៅក្នុងទីក្រុងនេះកាលពីថ្ងៃទី១៦ និងទី១៧ខែមីនាបណ្តាលឲ្យជនស៊ីវិល២នាក់ស្លាប់ និង៦នាក់ទៀតរងរបួស។ហេតុការណ៍នេះបានកើតឡើងខណៈដែលកងកម្លាំងអ៊ីរ៉ាក់ដែលជួយដោយសហរដ្ឋអាមេរិកបន្តប្រឆាំងនឹងពួកជ្រុលនិយមនៅទីក្រុងម៉ូស៊ូល។ ក្នុងខែមករាផ្នែកខាងកើតនៃទីក្រុងនេះត្រូវបានរំដោះទាំងស្រុងហើយឥឡូវនេះការប្រយុទ្ធគ្នាកំពុងឆ្ពោះទៅកាន់ភាគខាងលិចទៀត។ ប្រជាជនប្រមាណជា៦០០,០០០នាក់ត្រូវបានគេរាយការណ៍ថាបានជាប់នៅភាគខាងលិចទីក្រុងម៉ូស៊ូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here