គ្រោះថ្នាក់ចម្លែកនៅហ្គាណាសម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់

0

ប្រភពព័ត៌មានពី​ CNN ចេញផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៧

គ្រោះថ្នាក់ដ៏ចម្លែកមួយកើតឡើងនៅរមណីយដ្ឋានទេសចរណ៍ទឹកជ្រោះពេញនិយមក្នុងប្រទេសហ្គាណាបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៨នាក់ នេះបើយោងតាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានក្នុងតំបន់។ មេបញ្ជាការស្រុក Kintampo លោក Desmond Owusu Boampong និយាយថាមានដើមឈើធំមួយដើមធ្លាក់ចុះមកចំភ្ញៀវទេសចរណ៍ដែលកំពុងហែលទឹកលេងនៅរមណីយដ្ឋានទេសចរណ៍ទឹកជ្រោះ Kintampo ក្នុងតំបន់ Brong Ahafo កាលពីរសៀលថ្ងៃអាទិត្យ។ លោកបន្តថាសិស្ស១៤នាក់មកពីវិទ្យាល័យ Wenchi Methodist ស្ថិតក្នុងចំណោមមនុស្សស្លាប់ទាំង១៨នាក់ និង២២នាក់ផ្សេងទៀតរងរបួសកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here