ក្រុមហ៊ុនអាកាសចរណ៍៖ ជើងហោះហើរខ្លះទៅកាន់ហរដ្ឋអាមេរិកហាមមិនឲ្យយកកុំព្យូទ័រយួរដៃឬប្រព័ន្ធអេឡិចត្រូនិចឡើងលើយន្តហោះ

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៧

ជើងហោះហើរទៅកាន់ហរដ្ឋអាមេរិកមួយចំនួននឹងហាមប្រាមអ្នកដំណើរមកពីព្រលានយន្តហោះចំនួន១០ក្នុងប្រទេសចំនួន៨មកពីមជ្ឈិមបូព៌ា និងបណ្តាប្រទេសអាហ្វ្រិកមិនឲ្យនាំយកកុំព្យូទ័រយួរដៃ និងគ្រឿងអេឡិចត្រូនិចធំៗចូលទៅខាងក្នុងយន្តហោះ។ ចំពោះការហាមប្រាមនេះនឹងចាប់ផ្តើមអនុវត្តនៅព្រឹកថ្ងៃអង្គារនេះ។ ក្រុមហ៊ុនអាកាសចរណ៍២ដែលមានមូលដ្ឋាននៅមជ្ឈឹមបូព៌ាបាននិយាយកាលពីថ្ងៃចន្ទនេះថាអ្នកដំណើរនឹងមិនត្រូវបានអនុញ្ញាតឱ្យនាំយកកុំព្យូទ័រយួរដៃ ទូរស័ព្ទ iPad និងគ្រឿងអេឡិចត្រូនិចផ្សេងទៀតឡើងលើជើងហោះហើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិកនោះទេ។ ក្រុមមន្រ្តីមិនប្រាប់ឈ្មោះបានប្រាប់ទូរទស្សន៍ CNN ថាការផ្លាស់ប្តូរនេះគឺដើម្បីដោះស្រាយការព្រួយបារម្ភអំពីបញ្ហាសន្តិសុខដែលពាក់ព័ន្ធទៅនឹងអ្នកដំណើរដែលជិះលើយន្តហោះឆ្ពោះទៅកាន់សហរដ្ឋអាមេរិកដែលមកពីព្រលានយន្តហោះនៅក្នុងបណ្តាប្រទេសមួយចំនួនដែលបានកំណត់មុខសញ្ញា។ ក្រុមមន្ត្រីដដែលនេះក៏មិនបានបញ្ជាក់ប្រាប់ឈ្មោះបណ្តាប្រទេសដែលនឹងធ្វើការហាមឃាត់នោះទេ ប៉ុន្តែបាននិយាយថាការហាមឃាត់នេះនឹងកំណត់ធ្វើឡើងក្នុងតែមួយរយៈពេលតែប៉ុណ្ណោះ។ យោងតាមរបាយការណ៍របស់ទូរទស្សន៍ CNN បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិកនឹងមិនរងផលប៉ះពាល់អ្វីឡើយចាប់តាំងពីចេញសារាចរហាមឃាត់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here