យន្តហោះមួយគ្រឿងបុករថយន្តពន្លត់អគ្គិសភ័យនៅឯព្រលានយន្តហោះប្រទេសស៊ូដង់ខាងត្បូង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៧

យ៉ាងហោចណាស់អ្នកដំណើរ៤នាក់រងរបួសនៅពេលដែលយន្តហោះពួកគេបុករថយន្តពន្លត់អគ្គិភ័យមួយនៅឯព្រលានយន្តហោះក្នុងរដ្ធធានី Wau ប្រទេសស៊ូដង់ខាងត្បូង។ សេចក្តីរាយការណ៍ភ្លាមៗកាលពីថ្ងៃចន្ទបានឲ្យដឹងថាដោយសារតែអាកាសធាតុមិនល្អបណ្តាលឲ្យយន្តហោះរបស់ក្រុមហ៊ុន South Supreme Airline បុកជាមួយរថយន្តពន្លត់អគ្គិភ័យនៅពេលដែលចុះចតបន្ទាប់មកក៏ផ្ទុះចេញអណ្តាតភ្លើង។ តាមសេចក្តីរាយការណ៍ក្នុងស្រុកដំបូងបានសន្និដ្ឋានថាអ្នកដំណើរ៤៤នាក់បានស្លាប់ទាំងអស់។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញថាផ្សែងហុយចេញពីគំនរបាក់បែកនៃតួយន្ដហោះចំណែកឯកន្ទុយយន្តហោះមិនទាន់ខូចខាតទេ។ មនុស្ស៤នាក់រួមទាំងសមាជិកអាកាសយាន្តនិកម្នាក់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសរបស់ពួកគេ។ មន្រ្តីក្នុងស្រុកបានប្រាប់ BBC ថាជើងហោះហើរនេះកំពុងធ្វើដំណើរចេញពីរដ្ឋធានី Wau ប្រទេសស៊ូដង់ខាងត្បូងទៅកាន់ទីក្រុង Juba៕

LEAVE A REPLY

Please enter your comment!
Please enter your name here