ការវាយប្រហារក្នុងក្រុងឡុងដ៏៖ បាញ់សម្លាប់ជនដៃដល់បន្ទាប់ពីមនុស្ស៤នាក់ស្លាប់នៅក្បែរសភា

0

ប្រភពព័ត៌មានពី​ Independent ចេញផ្សាយថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៧

មនុស្ស៤នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួសខណៈដែលភេរវករបើកការវាយប្រហារដោយបើករថយន្តមួយគ្រឿងបុកចូលទៅក្នុងហ្វូងមនុស្សនៅកណ្តាលទីក្រុងឡុងដ៏មុនពេលប៉ុនប៉ងសម្រុកចូលទៅក្នុងរដ្ឋសភា។ ប៉ូលិសជឿថានេះជាការវាយប្រហារដោយមានការបំផុសគំនិតដោយក្រុមឧទ្ទាមអ៊ីស្លាម។ ប៉ូលិសបញ្ជាក់ថាពួកគេដឹងពីអត្តសញ្ញាណភេរវករដែលចាក់សម្លាប់លោក Keith Palmer ដែលបំរើការជាមន្ត្រីប៉ូលិសអស់រយៈពេល១៥ឆ្នាំនៅរដ្ឋសភា បន្ទាប់ពីបើករថយន្តមួយគ្រឿងទៅលើចិញ្ចើមផ្លូវដែលមានមនុស្សច្រើន រីឯភេរវករត្រូវមន្រ្តីប៉ូលិសបាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែង។ គួរបញ្ជាក់ផងដែរថានេះជាការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងប្រទេសអង់គ្លេសបន្ទាប់ពីការវាយប្រហារក្នុងខែកក្កដាឆ្នាំ២០០៥ ដែលមានមនុស្ស៥២នាក់ និងជនវាយប្រហារ៤នាក់ស្លាប់នៅក្នុងការវាយប្រហារគ្រាប់បែកចំនួន៧គ្រាប់មកលើប្រព័ន្ធដឹកជញ្ជូនសាធារណៈទីក្រុងឡុងដ៏៕

LEAVE A REPLY

Please enter your comment!
Please enter your name here