ការវាយប្រហារនៅទីក្រុងឡុងដ៏៖ ស្លាកស្នាមនៃការធ្វើឲ្យវិនាសនៅឯរដ្ឋធានី

0

ប្រភពព័ត៌មានពី 9news ចេញថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៧

នៅថ្ងៃទី២នៃរដូវផ្ការីកនៅលើស្ពាន Westminster របស់ទីក្រុងឡុងដ៏បែរទៅជាមានការភ័យរន្ធត់ខណៈដែលរថយន្តមួយបុកសម្លាប់អ្នកថ្មើរជើងជាច្រើនមុនពេលដែលមន្ត្រីប៉ូលិសម្នាក់នៅក្នុងរដ្ឋសភាត្រូវគេចាក់សម្លាប់។ ហេតុការណ៍នេះអាជ្ញាធរប្រទេសអង់គ្លេសចាត់ទុកថាជាការវាយប្រហារដោយភេរវកម្មមួយដែលចាប់ផ្តើមកាលពីថ្ងៃពុធម៉ោងប្រមាណជា២:៣០នាទីល្ងាចនៅចុងស្ពានភាគខាងត្បូងខណៈដែលអ្នកបើកបររថយន្ត Hyundai 4×4 មួយគ្រឿងបើកឡើងលើចិញ្ចើមផ្លូវបុកអ្នកថ្មើរជើងខ្ទប់និងរបងរដ្ធសភា។ ប៉ូលីសក្រុងប្រាប់ឲ្យដឹងថាគាត់នៅតែបន្តបើកតាមចិញ្ចើមផ្លូវបណ្តាលឲ្យមានអ្នករងរបូសជាច្រើននាក់ ហើយស្រ្តី២នាក់ស្លាប់។ បន្ទាប់មកអ្នកវាយប្រហារសម្រុកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយហើយបានចាក់សម្លាប់ប៉ូលិសម្នាក់នៅក្នុង Old Palace Yard ហើយរត់យ៉ាងលឿនឆ្ពោះទៅច្រកទ្វាចូលរដ្ឋសភា។ ប៉ូលិសទាញកាំភ្លើងរបស់ពូកគេហើយបាញ់បុរសនោះស្លាប់។ អ្នករងរបួសជាច្រើនរួមទាំងសមាជិកសភាមួយរូបបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ។សមាជិកសភាជាប់នៅខាងក្នុងអគារ ហើយប៉ូលិសប្រដាប់អាវុធប្រញាប់ប្រញាលទៅកន្លែងកើតហេតុ។ លោកស្រីនាយករដ្ឋមន្រ្តី Theresa May ចាកចេញពីរដ្ឋសភាតាមរថយន្ត Limousine របស់គាត់ដោយសុវត្ថិភាព។ ដំណើរការនីតិវិធីនៅក្នុងសភាត្រូវផ្អាក ហើយសមាជិកសភាទាំងអស់ត្រូវឲ្យស្នាក់នៅខាងក្នុងអគារ។ ការវាយប្រហារនេះកើតឡើងមួយឆ្នាំបន្ទាប់ពីមនុស្ស៣៥នាក់រួមទាំងជនដៃដល់៣នាក់ស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងព្រុយសែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here