ក្រុមអ្នកប្រឆាំងតវ៉ាត្រូវការឲ្យឆ្លុះបញ្ចាំងទៅលើការវាយប្រហារដោយភេរវកម្មនៅទីក្រុងឡុងដ៏

0

ប្រភពព័ត៌មានពី FoxNews ចេញផ្សាយថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៧

មេដឹកនាំ Brexit លោក Nigel Farage បានទៅដល់ទីក្រុងឡុងដ៏កន្លែងវាយប្រហារភេរវកម្មកាលពីថ្ងៃពុធ និងនិយាយថាវាគួរតែធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវទៅលើជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ លោកបញ្ចាក់ទៀតថាពហុវប្បធម៌និយមដំបូងបានគាំទ្រដោយអតីតនាយករដ្ឋមន្រ្តីលោក Tony Blair ដឹកនាំធ្វើការបែងចែកសហគមន៍។ លោក Farage រៀបរាប់បន្ថែមទៀតថាជនជាតិអាមេរិកបានមើលព្រឹត្តិការណ៍នៅលើស្ពាន Westminster នេះហើយគួរតែចាប់ផ្តើមដឹងថានៅពេលដែលលោកប្រធានាធិបតី Trump អនុម័តវិធានការរឹតបន្តឹងទៅលើការត្រួតពិនិត្យសមត្ថភាពការងារក្នុងគោលបំណងដើម្បីការពារប្រទេសមិនឲ្យមានការបែកបាក់គ្នា។ លោកបានឲ្យដឹងបន្ថែមទៀតថាបើសិនជាគោលនយោបាយអន្តោប្រវេសន៍មានភាពធូររលុងហាក់ប្បីដូចជាការបើកទ្វារចំហអំពាវនាវឲ្យមានអំពើភេរវកម្ម។ លោកបានបញ្ចាក់បន្ថែមទៀតថាវិធានការដើម្បីធ្វើឲ្យខ្លាំងគឺការយល់ដឹងរួមគ្នាហើយបន្ថែមពីនេះទៅទៀតជនជាតិអង់គ្លេសត្រូវតែស្វែងយល់ការណែនាំឲ្យកាន់តែខ្លាំងពីអ្នកដឹកនាំរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here