យោធា៦នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធមកលើមូលដ្ឋានមួយនៅក្នុង Chechnya

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០១៧

យោធារុស្ស៊ី៦នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធមកលើមូលដ្ឋានអង្គរក្សជាតិរុស្ស៊ីដែលស្ថិតនៅក្នុងសាធារណរដ្ឋ Chechen។ ហេតុការណ៍នេះកើតឡើងនៅក្បែរភូមិ Chechen នៃ Naurskaya ចម្ងាយប្រមាណជា៧០គីឡូម៉ែត្រពីភាគពាយព្យទីក្រុង Grozny។ ក្រុមសកម្មប្រយុទ្ធជួបជាមួយក្រុមកងទ័ពដើរល្បាត បន្ទាប់មកក៏ប្រឈមមុខដាក់គ្នាបណ្តាលឲ្យអ្នកវាយប្រហារ៦នាក់សម្លាប់។ ជាមួយគ្នានោះដែរយោធា៦នាក់ស្លាប់នៅក្នុងការបាញ់ប្រហារនេះ ហើយយោធាជាច្រើននាក់ទៀតបានរងរបួស។ មូលដ្ឋានអង្គរក្សជាតិរុស្ស៊ីនិយាយថាពួកសកម្មប្រយុទ្ធឆ្លៀតឳកាសវាយប្រហារនៅពេលដែលមានអ័ព្ទក្រាស់ពេលព្រឹក។ កាលពីខែធ្នូពួកសកម្មប្រយុទ្ធបានវាយប្រហារមកលើរដ្ឋធានី Grozny សាធារណរដ្ឋ Chechen ដោយកំណត់គោលដៅទៅលើប៉ូលិស។ បន្ទាប់ពីធ្វើប្រតិបត្ដិការអស់រយៈពេលមួយថ្ងៃ និងការបាញ់ប្រហារយ៉ាងសាហាវនៅចំកណ្តាលរដ្ឋធានីធ្វើឲ្យប៉ូលិសអាចសម្លាប់ក្រុមអ្នកវាយប្រហារបាន៧នាក់។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហៅការវាយប្រហារនៅ Chechnya គឺជាឧបទ្ទវហេតុយ៉ាងធ្ងន់ធ្ងរ។ ក្នុងកិច្ចប្រជុំជាមួយបេក្ខជនប្រធានាធិបតីបារាំងលោកស្រី Marine Le Pen លោកពូទីនកត់សម្គាល់ឃើញថាប្រទេសរុស្ស៊ីហាក់ដូចជាប្រទេសបារាំង ដែលថ្មីៗនេះចក្រភពអង់គ្លេសរងការវាយប្រហារភេរវកម្មជាញឹកញាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here