មនុស្សម្នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួសក្នុងការបាញ់ប្រហារនៅក្លឹបរាត្រីក្នុងសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០១៧

មនុស្សម្នាក់ស្លាប់ និងយ៉ាងហោចណាស់១៤នាក់ផ្សេងទៀតរងរបួសនៅក្លឹបរាត្រី cameo នៅ Cincinnati រដ្ឋ Ohio នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិសក្នុងតំបន់។ ជនរងគ្រោះពីការបាញ់ប្រហារនេះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ការបាញ់ប្រហារនេះកើតឡើងនៅម៉ោងប្រមាណជា២ទៀបភ្លឺម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ប៉ូលិសនិយាយថាមាន “ខ្មាន់កាំភ្លើងយ៉ាងហោចណាស់២នាក់” បានបាញ់ប្រហារនៅក្នុងក្លឹបកំសាន្តមួយនេះ។ កងកម្លាំងសន្តិសុខមិនទាន់មានរបាយការណ៍ច្បាស់លាស់អំពីជនសង្ស័យដែលត្រូវចាប់ខ្លួនសួរចម្លើយឬមូលហេតុនៃការបាញ់ប្រហារនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here