ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៧
ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra’ad Al-Hussein ថ្កោលទោស “លើការបាត់បង់អាយុជីវិតជនស៊ីវិលយ៉ាងច្រើននៅភាគខាងលិចទីក្រុង Mosul “ដែលមានមនុស្សយ៉ាងហោចណាស់៣០៧នាក់ស្លាប់ និង២៧៣នាក់ទៀតរងរបួសក្នុងរយៈពេលជាងមួយខែតែប៉ុណ្ណោះ។ លោក Hussein បញ្ជាក់ថាអ៊ីរ៉ាក់ និងកងកម្លាំងចម្រុះ “ត្រូវតែយកចិត្តទុកដាក់អំពីស្ថានភាពនេះ”។ លោកបន្ថែមថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) កំពុងឃ្វាលជនស៊ីវិលចូលទៅក្នុងអគារនៅភាគខាងលិចទីក្រុងម៉ូស៊ូលដោយប្រើប្រាស់ពួកគេជាខែលការពារខ្លួន និងបាញ់សម្លាប់ជនស៊ីវីលណាដែលព្យាយាមរត់គេចខ្លួន៕