យន្តហោះ Boeing ៧៣៧ ដឹកអ្នកដំណើរ១៤១នាក់ចុះចតខុសបច្ចេកទេសបណ្តាលឲ្យឆាបឆេះក្នុងប្រទេសប៉េរូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧

យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing ៧៣៧​ របស់អាកាសចរណ៍ប្រទេសប៉េរូដែលដឹកអ្នកដំណើរ១៤១នាក់បានរអិលធ្លាក់ផ្លូវហើយឆាបឆេះជាអណ្តាតភ្លើងឡើងខណៈដែលធ្វើការចុះចតនៅអាកាសយានដ្ឋាន Francisco Carle ក្នុងទីក្រុង Jauja នៃប្រទេសប៉េរូ។ ក្រុមហ៊ុនអាកាសចរណ៍ប៉េរូ Boeing ៧៣៧-៣០០ ដែលចុះបញ្ជីលេខ OB-២០៣៦ បានជួបគ្រោះថ្នាក់នៅព្រលានយន្តហោះ Francisco Carle នៅម៉ោងប្រមាណជា៤:៣០ល្ងាចម៉ោងនៅក្នុងស្រុក។ យោងតាមក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងថាអ្នកដំណើរចំនួន១៤១នាក់ដែលធ្វើដំណើរតាមជើងហោះនេះពុំមាននរណាម្នាក់របួសធ្ងន់ធ្ងរនោះទេ ដោយសាពួកគេទាំងអស់ជម្លៀសខ្លួនចេញពីយន្តហោះដោយសុវត្ថិភាព។ ការស៊ើបអង្កេតលើករណីនេះបានបើកជាបន្ទាន់ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់។ បន្ទាប់ពីការធ្លាក់យន្តហោះនេះ ក្រុមអ្នកជួយសង្គ្រោះនៅឯព្រលានយន្តហោះបានទៅកន្លែងកើតហេតុភ្លាមៗដើម្បីជួយជម្លៀសអ្នកដំណើរ ហើយរថយន្តពន្លត់អគ្គីភ័យចំនួន៤៨គ្រឿងបានមកពី Jauja៕

LEAVE A REPLY

Please enter your comment!
Please enter your name here