ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១៧
យ៉ាងហោចណាស់មានមនុស្ស១៥នាក់ស្លាប់ និង៤៥នាក់ទៀតរងរបួសក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយគ្រឿងមកលើច្រកត្រួតពិនិត្យប៉ូលិសនៅភាគខាងត្បូងទីក្រុងបាដាដ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីសន្តិសុខអ៊ីរ៉ាក់ និងពេទ្យ។ ប្រភពបន្តថាជនវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះរថយន្តដឹកប្រេងមួយគ្រឿងសម្លាប់មន្រ្តីប៉ូលិស៣នាក់ និងជនស៊ីវិល១២នាក់ភ្លាមៗ។ គួរបញ្ជាក់ផងដែរថាមិនទាន់មានអង្គការភេរវកម្មណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕