ម្តាយរបស់ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបាញ់ស្លាប់ក្នុងពេលប៉ុនប៉ងចាក់សម្លាប់មន្ត្រីប៉ូលិសអ៊ីស្រាអែល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៧

ស្ត្រីជនជាតិប៉ាឡេស្ទីនម្នាក់ដែលមានអាយុ៤៩ឆ្នាំត្រូវបាញ់សម្លាប់នៅខាងក្រៅទីក្រុងចាស់នៃទីក្រុងយេរូសាឡឹមបន្ទាប់ពីនាងប៉ុនប៉ងវាយប្រហារដោយកន្ត្រៃទៅលើប៉ូលិសល្បាតព្រំដែនអ៊ីស្រាអែលម្នាក់។ ស្រ្តីដែលជាអ្នកវាយប្រហារនោះបាត់បង់កូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសទាំអស់របស់គាត់កាលពីឆ្នាំមុននៅពេលដែលកូនរបស់គាត់ត្រូវបាញ់សម្លាប់ដោយកងកម្លាំងប៉ូលិសដូចគ្នានេះដែរនៅក្នុងហេតុការណ៍ចម្រូងចម្រាស់មួយ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានកំណត់ថាស្រ្តីដែលមានអាយុ៤៨ឆ្នាំរូបនេះមានឈ្មោះ Siham Ratib Nimr ត្រូវជាម្តាយរបស់ Mustafa Nimr អាយុ១១ឆ្នាំដែលស្លាប់កាលពីខែកញ្ញាឆ្នាំ ២០១៦។ តាមប្រភពនៅក្នុងជំរំជនភៀសខ្លួន Shuafat របស់នាងនៅភាគខាងកើតទីក្រុងយេរូសាឡឹមបានប្រាប់ឲ្យដឹងថានាងពិបាកចិត្តយ៉ាងខ្លាំងបន្ទាប់ពីការស្លាប់របស់កូនគាត់ហើយប្រហែលជានាងបានរៀបចំគម្រោងវាយប្រហារដើម្បីសងសឹក។ អ៊ីស្រាអែលនិយាយថាមានជនជាតិប៉ាឡេស្ទីន១៦១នាក់ស្លាប់ដោយការព្យាយាមវាយប្រហារដោយចាក់សម្លាប់ចាប់តាំងពីមានការកើនឡើងនៃអំពើហិង្សាកាលពីខែតុលាឆ្នាំ២០១៥។ យោងតាមអាជ្ញាធរអ៊ីស្រាអែលបានឲ្យដឹងថាយ៉ាងហោចណាស់មនុស្ស៣៧នាក់ និងជនបរទេស២នាក់ត្រូវបានសម្លាប់ដោយក្រុមអ្នកវាយប្រហារប៉ាឡេស្ទីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here