លោក Tillerson៖ ជោគវាសនារបស់លោក អាសាដ នឹងត្រូវសម្រេចដោយប្រជាជនស៊ីរី

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៧

ក្នុងសន្និសីទកាសែតមួយនៅរដ្ឋធានីប្រទេសទួរគី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បែរជាលើកឡើងអំពីចុងបញ្ចប់នៃតំណែងរបស់លោកប្រធានាធិបតី បាសា អាសាដ។ លោក Tillerson ថ្លែងនៅក្នុងសន្និសីទរួមគ្នាមួយជាមួយនឹងរដ្ឋមន្រ្តីការបរទេសប្រទេសទួរគីលោក Mevut Cavusoglu កាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំគិតថា…រយៈពេលវែងឬខ្លីនៃតំណែងរបស់លោកប្រធានាធិបតីអាសាដត្រូវសម្រេចដោយប្រជាជនប្រទេសស៊ីរី”។ នៅពេលដែលលោកប្រធានាធិបតី អូបាម៉ា នៅកាន់តំណែង សហរដ្ឋអាមេរិកបានធ្វើឲ្យប្រធានាធិបតីប្រទេសស៊ីរីបាត់បង់គោលការណ៍សំខាន់របស់ខ្លួនមួយ។ ក្រុមប្រឆាំងនឹងលោក អាសាដ ក៏ទទូចឲ្យលោកលាលែងពីដំណែងក្នុងអំឡុងកិច្ចចរចាសន្តិភាព Astana។ គួរបញ្ជាក់ផងដែរថាការអនុញ្ញាតឲ្យប្រជាជនស៊ីរីសម្រេចពីជោគវាសនារបស់លោកប្រធានាធិបតី អាសាដ នេះក៏ជាជំហររបស់រុស្ស៊ីចាប់តាំងពីជម្លោះចាប់ផ្តើមមកម្លេះ។ ក្រុងម៉ូស្គូបដិសេធម្តងហើយម្តងទៀតលើលក្ខខណ្ឌណាមួយដែលលោក អាសាដ ត្រូវចុះចេញពីតំណែងមុនពេលមានដំណោះស្រាយវិបត្តិនយោបាយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here