ប្រធានសភាសហភាពអឺរ៉ុប៖ ជនជាតិអាហ្វិ្រកប្រមាណជា៣០លាននាក់នឹងបំលាស់ទីមកកាន់ទ្វីបអ៊ឺរ៉ុបបានក្នុងរយៈពេល១០ឆ្នាំទៀត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១៧

ប្រធានសភាទើបតែងតាំងថ្មីប្រចាំទ្វីបអ៊ឺរ៉ុបនិយាយថាការអូសបន្លាយនៅក្នុងអំពើហិង្សា សង្គ្រាមស៊ីវិល និងភាពក្រីក្របង្ខំអោយជនជាតិអាហ្វ្រិកប្រមាណជា៣០លាននាក់ត្រូវផ្លាស់ទីលំនៅទៅកាន់សហភាពអ៊ឺរ៉ុបនៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត ហើយវាអាចបង្ករទៅជាបញ្ហាសន្តិសុខថ្មីមួយទៀតនៅក្នុងទ្វីបនេះ។ លោក Antonio Tajani អ្នកនយោបាយជនជាតិអ៊ីតាល៉ីដែលត្រូវជ្រើសរើសជាប្រធានសភាសហភាពអ៊ឺរ៉ុបនៅក្នុងខែមករា បន្ថែមថាសហភាពអ៊ឺរ៉ុបត្រូវដោះស្រាយបញ្ហាប្រឈមមុខធំៗបំផុតចំនួន២គឺ ទី១អំពើភេរវកម្ម និងទី២អន្តោប្រវេសន៍។ លោកនិយាយថា “ក្រុមរដ្ឋអ៊ីស្លាម (ISIS/ISIL) នឹងបង្កប់ក្រុមភេរវករជាមួយជនភៀសខ្លួន។ វាពិតជាងាយស្រួលណាស់ក្នុងការអនុវត្តផែនការវាយប្រហារនៅក្នុងសហភាពអ៊ឺរ៉ុបដោយប្រើប្រាស់រថយន្តឬកាំបិត។ ក្រុមរដ្ឋអ៊ីស្លាមនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រឈមជាមួយសហភាពអ៊ឺរ៉ុបដែលជាសត្រូវទីមួយរបស់ពួកគេ។ ក្រុមភេរវករជាច្រើនកំពុងធ្វើដំណើរមកកាន់សហភាពអ៊ឺរ៉ុប”។ លោក Tajani ថ្លែងទៀតថា “ប្រទេសអាហ្រិ្វកធ្លាក់ទៅក្នុងស្ថានភាពធ្ងន់ធ្ងរមួយដែលមានវិស័យកសិកម្មធ្លាក់ចុះខ្លាំង។ ប្រទេសនីហ្សេរីយ៉ាទទួលភាពរងគ្រោះនៃភាពក្រីក្រ ហើយប្រទេសសូម៉ាលីត្រូវរងការបំផ្លាញដោយភាពចលាចល និងសង្គ្រាមស៊ីវិល។ ប្រសិនបើយើងបរាជ័យក្នុងការដោះស្រាយទៅលើបញ្ហាជាច្រើននៅប្រទេសអាហ្រ្វិកនោះជនភៀសខ្លួន១០ឬ២០ឬ៣០លាននាក់នឹងមកដល់សហភាពអ៊ឺរ៉ុបនៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត”។ លោក Tajani បន្ថែមទៀតថា “ដើម្បីទប់ស្កាត់រឿងនេះកុំឱ្យកើតមានឡើងសហភាពអ៊ឺរ៉ុបត្រូវចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកសម្រាប់ការវិនិយោគជាច្រើន និងការប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍរយៈពេលយូរអង្វែង បើមិនដូច្នេះទេប្រទេសអាហ្រិ្វកនឹងក្លាយជាអាណានិគមរបស់ចិន ប៉ុន្តែអ្វីដែលចិនត្រូវការពិតប្រាកដគឺធនធានធម្មជាតិតែប៉ុណ្ណោះ ពួកគេមិនចាប់អារម្មណ៍ទៅលើស្ថិរភាពនៃប្រទេសនេះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here