លោក ពូទីន ត្រៀមខ្លួនរួចរាល់ដើម្បីជួបលោក ត្រាំ នៅក្នុងជំនួបកំពូលអាកទិកនៅប្រទេសហ្វាំងឡង់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៧

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌឺមៀរ ពូទីន និយាយថាលោកត្រៀមខ្លួនរួចរាល់ដើម្បីជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាស់ ត្រាំ នៅក្នុងជំនួបកំពូលអាកទិកនាពេលខាងមុខនេះនៅប្រទេសហ្វាំងឡង់ ប្រសិនបើកិច្ចពិភាក្សានេះរៀបចំបានត្រឹមត្រូវតាមការគ្រោងទុក។ នៅពេលមានការចោទសួរអំពីការជួបគ្នារវាងលោក ពូទីន និងលោក ត្រាំនៅក្នុងប្រទេសហ្វាំងឡង់ លោកនិយាយថា “ខ្ញុំជឿជាក់ថាប្រទេសហ្វាំងឡង់គឺសក្តិសមបំផុតសម្រាប់គោលដៅនេះ ហើយទីក្រុង Helsinki គឺជាកន្លែងដែលងាយស្រួលក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ ការជួបគ្នារវាងខ្ញុំ (ពូទីន) និងលោកត្រាំ ចាំបាច់ត្រូវរៀបចំយ៉ាងល្អដោយភាគីទាំងពីរ”។ លោក ពូទីន បញ្ចប់ថា “ប្រសិនបើវាកើតឡើងមែនពួកយើងពិតជារីករាយណាស់ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ ប្រសិនបើវាមិនកើតឡើងនោះទេការជួបគ្នាជាមួយនឹងលោកត្រាំ ត្រូវធ្វើឡើងនៅក្នុងជំនួប G20 វិញ (ព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងខែកក្កដា)”។ ព្រឹត្តិការណ៍ជំនួបកំពូលអាកទិកនេះកំណត់ទីតាំងនៅសាល Finlandia Hall ក្នុងទីក្រុង Helsinki ចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៧។ លោក ពូទីន ថ្លែងទៀតថា “ប្រទេសរុស្ស៊ីចាត់ទុកសហរដ្ឋអាមេរិកជាមហាអំណាចដ៏ខ្លាំងមួយ ហើយរុស្ស៊ីចង់ចងមិត្តភាពជាមួយនឹងទីក្រុងវ៉ាស៊ីនតោនវិញផងដែរ ហើយការចោទប្រកាន់កាលពីពេលមុននោះគ្រាន់តែជារឿងប្រឌិត និងការកុហកតែប៉ុណ្ណោះ។ ក្នុងខណៈដែលទំនាក់ទំនងរវាងទីក្រុងម៉ូស្កូ និងទីក្រុងវ៉ាស៊ីនតោននៅក្នុងកម្រិតសូននាពេលបច្ចុប្បន្ន ស្ថានភាពនេះអាចនឹងមានភាពប្រសើរឡើងនៅក្នុងពេលណាមួយជាក់ជាមិនខានពោលគឺកាន់តែឆាប់កាន់តែល្អ”។ លោក ពូទីន បញ្ជាក់ថាលោកនឹងជួបដោយផ្ទាល់ជាមួយនឹងលោក រិច ធីឡឺសុន ដើម្បីពិភាក្សាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មនៅក្នុងដំណើរទស្សនកិច្ចរបស់លេខាធិការថ្មីសហរដ្ឋអាមេរិកនៅកក្នុងទីក្រុងម៉ូស្កូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here