កូរ៉េខាងជើងព្រមានពីផលវិបាកនៃមហន្តរាយបន្ទាប់ពីលោក McCain ហៅលោក Kim Jong-un ថា “ក្មេងធាត់ឆ្កួត”

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៧

លោក John McCain បានធ្វើឲ្យប្រទេសកូរ៉េខាងជើងខឹងយ៉ាងខ្លាំងបន្ទាប់ពីរិះគន់ដល់នយោបាយលោកគីមជុងអ៊ុន និងប្រមាថយ៉ាងខ្លាំងដល់រូបរាងកាយថា “ក្មេងធាត់ឆ្កួត”។ ក្រុងព្យុងយ៉ាងព្រមានអំពីផលវិបាកនៃមហន្តរាយ ហើយបានបញ្ចាក់ថាការធ្វើអត្ថាធិប្បាយនេះជាការប្រកាសសង្រ្គាម។ ខណៈដែលការអត្ថាធិប្បាយបានធ្វើឲ្យអស់សំណើចយ៉ាងខ្លាំងនៅទូទាំងភាគខាងលិច ទីក្រុងព្យុងយ៉ាងពុំមានអ្វីកើតឡើងទេនេះប៉ុន្តែបែរជារីករាយទៅវិញ។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងមួយរូបនិយាយថាលោក McCain បានប្រមាថសេចក្តីថ្លៃថ្នូររបស់ប្រទេសនេះក៏ដូចជាថ្នាក់ដឹកនាំកំពូលដោយការអត្ថាធិប្បាយរបស់គាត់។ កាលពីមុនរដ្ឋាភិបាលក្រុងប៉េកាំងបានបិទពាក្យប្រមាថផ្សេងៗទៀតរួមទាំងពាក្យថា “លោកគីមជ្រូកទីបី”។ លោក គីម មានអាយុ៣៣ឆ្នាំដែលគេប៉ាន់ស្មានថាមានទម្ងន់រហូតដល់១២៤គីឡូក្រាម ហើយគេរាយការណ៍ថាគាត់ទទួលរងការឈឺចាប់ពីជំងឺរលាកសន្លាក់ឆ្ងឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here