ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០១៧
ជនសង្ស័យ៣នាក់ដែលជាអ្នកគាំទ្រក្រុមរដ្ឋអ៊ីស្លាមមានគម្រោងវាយប្រហារលើតំបន់ទេសចរដ៏ទាក់ទាញបំផុតក្នុងទីក្រុង Venice ត្រូវប៉ូលិសអ៊ីតាលីចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការស៊ើបអង្កេត និងឈានដល់ការបង្អាក់ផែនការបំផ្ទុះគ្រាប់បែកនៅលើស្ពាន Rialto ដ៏ល្បីល្បាញក្នុងទីក្រុងនេះ។ ខ្សែអាត់ដែលបានមកពីការស៊ើបអង្កេតបានបង្ហាញថាជនសង្ស័យក្រុមជីហាដនិយមនេះក៏ជាផ្នែកមួយនៃការវាយប្រហារនៅទីក្រុងឡុងកាលពីសប្តាហ៍មុនផងដែរ។ ប្រភពពីសាព័ត៌មានរ៉យទ័របានរាយការណ៍ថាប៉ូលិសរកឃើញព័ត៌មានដែលបានបង្ហាញថាបុរសរូបនេះបានឆ្លងកាត់សាសនា ហើយបានសិក្សាពីរបៀបធ្វើគ្រឿងផ្ទុះ ការអនុវត្តការវាយប្រហារដោយកាំបិត និងទទួលបានការហ្វឹកហាត់ផ្នែករាងកាយទៀតផង។ សាព័ត៌មានក្នុងស្រុក outlet La Voce di Venezia បានរាយការណ៍ឲ្យដឹងថាជនសង្ស័យមកពីកូសូវ៉ូទាំង៣នាក់នេះមានឈ្មោះ Fisnik Beka, Dake Haziraj និង Arjan Babaj ត្រូវឃុំខ្លួននៅក្នុងការវាយឆ្មក់ពេញមួយយប់នៅទីក្រុងចាស់ប្រវត្តិសាស្រ្តរបស់ទីក្រុង Venice។ ប៉ូលិសនិយាយថាអនីតិជនម្នាក់ត្រូវឃុំខ្លួនដើម្បីរារាំងរូបគាត់ពីការជ្រៀតជ្រែកក្នុងការងារស៊ើបអង្កេតផងដែរ។ ស្ពាន Rialto គឺរូបតំណាងឲ្យទីក្រុងនេះដែលបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ ក្នុងខែនៃរដូវក្តៅនេះភ្ញៀវទេសចរចូលមកទស្សនាទីក្រុងនេះយ៉ាងច្រើនកុះករដែលមានចំនួនរហូតដល់ទៅ៧០,០០០នាក់ក្នុងមួយថ្ងៃ។ គួរបញ្ជាក់ថាប្រទេសអ៊ីតាលីបាននិរទេសជនសង្ស័យភេរវករចំនួន២១នាក់ចាប់តាំងពីដើមឆ្នាំនេះ៕