មនុស្ស២២នាក់ស្លាប់ និង៧០នាក់ទៀតរងរបួសក្នុងហេុតការណ៍ផ្ទុះវិហារអ៊ីស្លាមនៅប៉ាគីស្ថាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០១៧

យ៉ាងហោចណាស់មនុស្ស២២នាក់ស្លាប់បន្ទាប់ពីការផ្ទុះមួយដែលបានកំណត់គោលដៅវិហារអ៊ីស្លាមមួយស្ថិតនៅភាគពាយព្យប្រទេសប៉ាគីស្ថាន។ មនុស្សរាប់សិបនាក់រងរបួសក្នុងការផ្ទុះនេះនេះបើតាមការអះអាងដោយពួកតាលីបង់។ការវាយប្រហារនេះកើតឡើងនៅទីក្រុង Parachinar ខណៈដែលមនុស្សប្រមូលផ្តុំគ្នាដើម្បីអធិស្ឋាននៅថ្ងៃសុក្រនៅវិហារអ៊ីស្លាមនិកាយស៊ីអ៊ីតមួយ។ មន្ត្រីក្នុងតំបន់ម្នាក់លោក Ikramullah Khan បានឲ្យដឹងថាយ៉ាងហោចណាស់មនុស្ស២២នាក់ស្លាប់ និង៧០នាក់ទៀតរងរបួសរួមទាំងស្ត្រី និងកុមារផងដែរ។សមាជិកសភាម្នាក់បានរៀបរាប់ថាការផ្ទុះនេះគឺជាការវាយប្រហារដោយអត្តឃាត។ យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាឧទ្ធម្ភាគចក្រសង្គ្រោះរបស់យោធាមួយគ្រឿងបានបញ្ជូនទៅកន្លែងកើតហេតុដើម្បីជួយជម្លៀសអ្នករងរបួស។ ភ្នាក់ងារនៃមន្ទីរពេទ្យដែលនៅក្បែរនោះនិយាយថាបានទទួលព្យាបាលអ្នករងរបួសរាប់សិបនាក់ហើយកំពុងអំពាវនាវរកអ្នកបរិច្ចាគឈាម។ Parachinar គឺជារាជធានីនៃតំបន់កុលសម្ព័ន្ធ Kurram សំរាប់បណ្តុះបណ្តាលកងកម្លាំងសន្តិសុខប៉ាគីស្ថានដែលមានអស់រយៈជាច្រើនឆ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here