បេសកជនអាហ្វ្រិកា៖ ឥណ្ឌាវាយប្រហារនីហ្សេរីយាជាជំលោះពូជសាសន៍

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៧

ជនជាតិឥណ្ឌាមកពីអាមេរិកបានថ្កោលទោសលើការដោះស្រាយចំពោះអ្នកវាយប្រហារលើនិស្សិតនីហ្សេរីយ៉ា។ កាលពីខែមុននិស្សិតមួយក្រុមរងការវាយប្រហារនៅតំបន់ Greater Noida ជិតរដ្ឋ Delhi។ ក្នុងចំណោមនិស្សិតទាំងនោះមាននិស្សិត៥នាក់ត្រូវមនុស្សមួយក្រុមព្រួតវាយប្រហារក្រៅហាងទំនិញ និងនិស្សិតផ្សេងទៀតត្រូវគេព្រួតវាយនៅក្នុងហាងទំនិញ។ អំពើរហិង្សានេះកើតឡើងដោយមូលហេតុពាក់ព័ន្ធនឹងការស្លាប់របស់ក្មេងក្នុងតំបន់ម្នាក់ពីការប្រើប្រាស់គ្រឿងញៀនជ្រុល។ ក្រោយមកឳពុកម្តាយក្មេងនោះបានបន្ទោសដល់ក្រុមនិស្សិតទាំងនោះដែលផ្តល់ថ្នាំឲ្យកូនរបស់គាត់។ ប៉ូលិសបានបញ្ជាក់ឲ្យដឹងថាមនុស្ស៥នាក់ត្រូវចាប់ខ្លួនពីករណីហិង្សានេះ ហើយរដ្ឋមន្រ្តីក្រសួងការបរទេសលោក Sushma Swaraj បានសន្យាថានឹងបើកការស៊ើបអង្កេតមិនឲ្យមានលម្អៀង។ យ៉ាងណាមិញប្រធានដឹកនាំបេសកជនអាហ្រ្វិកនិយាយថាការអះអាងនេះមិនគ្រប់គ្រាន់សម្រាប់ការស៊ើបអង្កេតស្មើភាពនោះទេ ដូចច្នេះលោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយមានក្រុមប្រឹក្សាសិទ្ធិមនុស្សពីអង្គការសហប្រជាជាតិមកចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here