ហេតុការណ៍ផ្ទុះនៅស្ថានីយ៍រថភ្លើងក្រោមដី St Petersburg បណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៧

យ៉ាងហោចណាស់មានមនុស្ស១០នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅស្ថានីយ៍ក្រោមដី St Petersburg។ ការផ្ទុះយ៉ាងកក្រើក២លើកនៅស្ថានីយ៍ក្រោមដីបានកើតឡើងនៅម៉ោង១៤:៤០នាទីម៉ោងក្នុងតំបន់។ គេមិនទាន់កំណត់បានពីរូបរាងរបស់ឧបករណ៍ផ្ទុះនោះទេ។ លោកប្រធានអង្គភាពប្រឆាំងភេរវកម្មមានប្រសាសន៍ថាការផ្ទុះនេះបានបំផ្លាញរថភ្លើងនៅស្ថានីយ៍ Sennaya Ploshchad និងស្ថានីយ៍ Tekhnologichesky Institut។ ក្រោយមកទៀតគេបានរកឃើញឧបករណ៍ផ្ទុះនៅស្ថានីយ៍ Ploshchad Vosstaniya មួយទៀត ហើយបានទប់ស្កាត់មិនឲ្យផ្ទុះទាន់ពេលវេលា។ លោកនាយករដ្ឋមន្រ្តី Vladimir Putin មានប្រសាន៍ថាគ្រប់ករណីទាំងអស់នឹងត្រូវបើកការស៊ើបអង្កេត។ ក្រោយពេលកើតហេតុអ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថាមានមនុស្ស១០នាក់ស្លាប់ និង៥០នាក់ផ្សេងទៀតរងរបួស៕

LEAVE A REPLY

Please enter your comment!
Please enter your name here