ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៧
ក្មេងស្រីជំទង់២នាក់ដែលមានអាយុ១៤ឆ្នាំ និង១៧ឆ្នាំត្រូវចាប់ខ្លួននៅភាគខាងត្បូងប្រទេសបារាំងពីបទសង្ស័យថាគ្រោងវាយប្រហារភេរវកម្ម។ AFP រាយការណ៍ថាក្រុមប៉ូលិសប្រឆាំងភេរវកម្មឆ្មក់ចូលផ្ទះក្មេងស្រីនេះនៅ Nice និង Levens កាលពីចុងសប្តាហ៍ ហើយរកឃើញភស្តុតាងដែលបង្ហាញថាពួកគេបានរៀបចំផែនការវាយប្រហារភេរវកម្ម ហើយក្មេងស្រីទាំង២នាក់នេះត្រូវបានគេនាំយកទៅសាកសួរ។ គួរបញ្ជាក់ផងដែរថាប្រទេសនេះស្ថិតក្នុងភាពអាសន្នចាប់តាំងពីមានការវាយប្រហារដោយភេរវកម្មកាលពីខែវិច្ឆិកាឆ្នាំ២០១៥ ក្នុងទីក្រុងប៉ារីសដែលសម្លាប់មនុស្ស១៣០នាក់។ ព្រះរាជអាជ្ញាសាធារណៈប្រឆាំងនឹងអំពើភេរវកម្មក្នុងទីក្រុងប៉ារីសប្រទេសបារាំងកំពុងដឹកនាំការស៊ើបអង្កេត។ នៅពេលថ្មីៗនេះក្មេងជំទង់ជាច្រើនត្រូវចាប់ខ្លួនក្នុងការបោសសំអាតប្រឆាំងនឹងអំពើរភេរវកម្មនៅទូទាំងប្រទេសបារាំង៕