ចាប់ខ្លួនបុរសវ័យ៧៣ឆ្នាំម្នាក់ពីបទវាយសម្លាប់នៅក្នុងរថយន្តក្រុង

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៧

ប៉ូលិសចាប់ខ្លួនបុរសវ័យ៧៣ឆ្នាំម្នាក់ក្រោយពីគាត់វាយបុរសម្នាក់ទៀតនៅលើឡានក្រុងរហូតដល់ស្លាប់។ ប៉ូលិសបានបើកការស៊ើបអង្កេតពីករណីឃាតកម្មមួយរវាងបុរស២នាក់នៅក្រុង Bow ស្ថិតនៅភាគខាងកើតក្រុងឡុងដ៏នៅម៉ោងប្រមាណ២០:៤៥ម៉ោងនៅចក្រភពអង់គ្លេសកាលពីថ្ងៃច័ន្ទ។ ប៉ូលិសជឿថាការវាយនេះកើតឡើងលើឡានក្រុងលេខ៤៨៨ ហើយពួកគាត់បន្តវាយគ្នាលើផ្លូវ Parnell Road ថែមទៀត។ បុរសរងគ្រោះម្នាក់ក្នុងវ័យប្រមាណជា៦០ឆ្នាំបាត់បង់ស្មារតី ហើយក្រោយមកទៀតក៏ស្លាប់នៅក្នុងមន្ទីពេទ្យ។ ទាក់ទិនទៅនឹងករណីនេះ បុរសវ័យ៧៣ឆ្នាំម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទបំពានលើរាងកាយ ហើយពេលនេះគាត់ជាប់ឃុំក្នុងពន្ធនាគារភាគខាងកើតក្រុងឡុងដ៏ដែលជាកន្លែងគាត់គេសួរចម្លើយគាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here