សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលអាល់អាសាដប្រាកដជានៅពីក្រោយការវាយប្រហារដោយប្រើសារធាតុគីមី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៧

White House និយាយថារដ្ឋាភិបាលបាសាអាលអាសាដប្រាកដជានៅពីក្រោយហេតុការណ៍វាយប្រហារដោយប្រើសារធាតុគីមី។ ការវាយប្រហារដោយប្រើសារធាតុគីមីកើតឡើងនៅភាគខាងជើងឆៀងខាងលិចប្រទេសស៊ីរី។ ហេតុការណ៍នេះបានសម្លាប់មនុស្ស៥៨នាក់ និងបង្ករឲ្យមនុស្ស៣០០នាក់ផ្សេងទៀតរងរបួស។ មន្រ្តីតាមដានសិទ្ធមនុស្សនៅស៊ីរីរាយការណ៍ថា ការវាយប្រហារតាមអាកាសលើតំបន់ Khan Sheikhoun ដែលធ្វើឡើងដោយរដ្ឋាភិបាលស៊ីរីឬយន្តហោះចម្បាំងរុស្ស៊ីបានធ្វើឲ្យមនុស្សជាច្រើនឈ្លក់យ៉ាងខ្លាំង។ ក្រោយមកកងកម្លាំងទាហានស៊ីរីចេញមុខបដិសេធថារដ្ឋាភិបាលមិនបានប្រើប្រាស់អាវុធគីមីទាំងនោះទេ។ ក្នុងសេចក្តីថ្លែងការណ៍ ប្រធានធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្កោលទោសដោយហៅទង្វើនេះជាអំពើរយង់ឃ្នងបំផុត ហើយលោកបន្ថែមថាការវាយប្រហារនេះធ្វើឡើងដោយរបបបាសាអាលអាសាដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here