ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៧
អ្នកនាំពាក្យគណកម្មាធិការរដ្ឋកៀហ្ស៊ីស្ថានសម្រាប់សន្តិសុខជាតិ (GKNB) លោក Rahat Sulaimanov បានឲ្យដឹងថាពលរដ្ឋរុស្ស៊ីម្នាក់ដែលមានដើមកំណើតជាជនជាតិកៀហ្ស៊ីស្ថានប្រហែលជានៅពីក្រោយការផ្ទុះនៅស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែងក្នុងទីក្រុង St. Petersburg ដែលយ៉ាងហោចណាស់បន្សល់ទុកអ្នកស្លាប់១៤នាក់។ ទន្ទឹមនឹងនេះដែរពលរដ្ឋកៀហ្ស៊ីស្ថានបានធ្វើការបដិសេធថាពលរដ្ឋរបស់ខ្លួនម្នាក់នេះមិននៅពីក្រោយការផ្ទុះនោះទេវាគ្រាន់តែជារបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលចោទប្រកាន់ក្នុងពេលថ្មីៗនេះប៉ុណ្ណោះ។ ការផ្ទុះនេះកើតឡើងខណៈដែលរថភ្លើងកំពុងធ្វើដំណើរពីស្ថានីយ៍ Tekhnologichesky Institut ទៅស្ថានីយ៍ Sennaya Ploshchad។ យោងតាមទិន្នន័យចុងក្រោយបំផុតបានបញ្ចាក់ថាយ៉ាងហោចណាស់មនុស្ស១៤នាក់ស្លាប់ និង៥១នាក់រងរបួស។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយកាលពីថ្ងៃចន្ទបន្ទាប់ពីឧប្បត្តិហេតុនេះថាមូលហេតុដែលអាចធ្វើទៅបានទាំងអស់កំពុងស្ថិតនៅក្នុងការពិចារណារួមបញ្ចូលទាំងអំពើភេរវកម្មផងដែរ៕