យើងដឹងពីកន្លែងអ្នករស់នៅ៖ បន្ទាប់ពីការគំរាមកំហែងរបស់ណាស៊ីមជ្ឈមណ្ឌលជនជាតិស្វិសនៅស៊ុយអែតបិទទ្វារ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី 0៣ ខែ មេសា ឆ្នាំ២០១៧

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចុះផ្សាយថាមជ្ឈមណ្ឌលជនជាតិស្វិសមួយនៅក្នុងប្រទេសស៊ុយអែតបិទទ្វារបន្ទាប់ពីការគំរាមកំហែងរបស់ណាស៊ី។ នៅលើជញ្ជាំងរបស់អាគារមជ្ឈមណ្ឌលនេះសរសេរឃ្លាថា “យើងដឹងពីទីកន្លែងដែលអ្នករស់នៅ” ហើយវាត្រូវវាយបំផ្លាញដោយបន្សល់ទុកសញ្ញារបស់ក្រុមណាស៊ី (Nazi) ផងដែរ។ ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុង Umea ភាគឦសានប្រទេសស៊ុយអែតដែលមានប្រជាជនចំនួនប្រមាណជា១២០,០០០នាក់។ អ្នកនាំពាក្យ Carinne Sjoberg ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ SVT ថានៅថ្ងៃអាទិត្យនេះសមាគមន៍ជនជាតិស្វិសសម្រេចចិត្តបិទបរិវេណមជ្ឈមណ្ឌលរបស់ខ្លួន និងបញ្ឈប់សកម្មភាពទាំងអស់ដោយសារតែភាពងាយស្រួលរងគ្រោះ និងការគំរាមកំហែងយ៉ាងខ្លាំង។ ក្រៅពីការបន្សល់ទុកសញ្ញារបស់ក្រុមណាស៊ី និងការសរសេរឃ្លាគំរាមកំហែងនៅលើអាគារ សមាគមន៍ក៏ទទួលបានអ៊ីម៉ែលគំរាមកំហែងជាច្រើនផងដែរ។ លោក Carinne Sjoberg បន្ថែមថា”រឿងរ៉ាវជាច្រើនកើតមានឡើងនាពេលចុងក្រោយនេះមានន័យថាឪពុកម្តាយជនជាតិស្វិសមិនមានអារម្មណ៍សុវត្ថិភាពនោះទេនៅពេលកូនរបស់ពួកគេទៅសាលារៀន។ កូនៗរបស់ពួកយើងមិនគួររស់នៅក្នុងពិភពលោកដែលពួកគេរស់នៅនេះក្នុងភាពខ្មាស់អៀន និងការភ័យខ្លាចនោះទេ”។ នៅក្នុងឆ្នាំ២០១៥ សកម្មភាពរបស់ Neo-Nazi នៅក្នុងប្រទេសស៊ុយអែតកើនឡើងទ្វេដងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ សកម្មភាពរបស់ណាស៊ីបន្តខ្លាំងក្លាឡើងនៅភាគខាងជើងនៃប្រទេសនេះ។ ក្នុងខែមករាឆ្នាំនេះ ព្រះវិហារមួយនៅក្នុងទីក្រុង Eskilstuna ភាគអាគ្នេយ៍ប្រទេសស៊ុយអែតបន្សល់ទុករូបគំនូរគណៈបក្សហ្វាស៊ីសអាល្លឺម៉ង់ និងថ្មឆ្លាក់នៅផ្នូរជាច្រើនក្រឡាប់ក្បាលចុះនៅទីស្មសាន។ កាលពីខែវិច្ឆិកាឆ្នាំមុននេះ វិហារអ៊ីស្លាមមួយនៅភាគខាងត្បូងទីក្រុង Stockholm ក៏បន្សល់ទុករូបគំនូរគណៈបក្សហ្វាស៊ីសអាល្លឺម៉ង់ និងពាក្យស្លោកប្រឆាំងជនជាតិអ៊ីស្លាមជាច្រើននៅលើជញ្ជាំង។ នៅក្នុងខែធ្នូ ឆ្នាំ២០១៦ រូបគំនូរគណៈបក្សហ្វាស៊ីសអាល្លឺម៉ង់ និងសាររើសអើងពូជសាសន៍ជាច្រើនទៅលើជនជាតិស្វិសដែលគេរកឃើញនៅសាលារៀន Anne Frank Nursery School នៅឃុំម៉ុងត្រេអែលភាគខាងកើតជាយក្រុងប៉ារីស។ ក្នុងខែមិថុនា​សមាជិកជាច្រើននាក់នៅសមាគមន៍ជនជាតិស្វិសសម្តែងការព្រួយបារម្ភទៅនឹងការបន្សល់ទុករូបគំនូរគណៈបក្សហ្វាស៊ីសអាល្លឺម៉ង់នៅសួនកុមារនៅភាគខាងជើងទីក្រុងឡុងដ៏ដែលមានប្រជាជនស្វិសច្រើនបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here