យ៉ាងហោចណាស់មនុស្ស៣១នាក់ស្លាប់ និង៤០នាក់ទៀតរងរបួសក្នុងការវាយប្រហារដោយក្រុម ISIS នៅទីក្រុងទីក្រិតប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី 0៥ ខែ មេសា ឆ្នាំ២០១៧

រ៉យទ័ររាយការណ៍ថាយ៉ាងហោចណាស់មនុស្ស៣១នាក់ស្លាប់ និង៤០នាក់រងរបួសក្នុងការវាយប្រហារពេញមួយយប់ដែលដឹកនាំដោយក្រុមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) នៅក្នុងទីក្រុងទីក្រិតភាគកណ្តាលប្រទេសអ៊ីរ៉ាក់។ មន្រ្តីប៉ូលិសម្នាក់បានឲ្យដឹងថាអ្នកវាយប្រហារស្លៀកពាក់ឯកសណ្ឋានប៉ូលិស ហើយប្រើរថយន្តប៉ូលិសមួយគ្រឿងបើកចូលទៅក្នុងទីក្រុង។ លោកបានបញ្ចាក់បន្ថែមទៀតថាក្នុងចំណោមអ្នកទាំងនោះមានពួកសកម្មប្រយុទ្ធប្រមាណជា១០នាក់រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់ផងដែរ។ គ្រូពេទ្យម្នាក់បានឲ្យដឹងថាយ៉ាងហោចណាស់សាកសពចំនួន៣១ដឹកយកមកដែលក្នុងចំណោមសាកសពទាំងអស់មាន១៤សាកសពជាមន្ត្រីប៉ូលិស។ ទីក្រុងទីក្រិតកាន់កាប់ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) កាលពីខែមិថុនាឆ្នាំ២០១៤ ហើយនៅខែកញ្ញាឆ្នាំ២០១៥ ពួក IS បានបំផ្ទុះ Green Church ដែលជាព្រះវិហារគ្រីស្ទានមួយចំណាស់ជាងគេបំផុតក្នុងចំណោមព្រះវិហារទាំងអស់នៅបស្ចិមប្រទេស។ នៅឆ្នាំ២០១៥ កងទ័ពអ៊ីរ៉ាក់បានដណ្តើមយកទីក្រុងទីក្រិតមកវិញ ប៉ុន្តែយុទ្ធជនជីហាដនៅតែបន្តដឹកនាំវាយប្រហារនៅក្នុងទីក្រុង និងជាយក្រុង។ ខែមីនាកន្លងទៅនេះមានមនុស្សរាប់សិបនាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here