ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៧
ក្រុមអ្នកលួចជ្រៀតចូលប្រព័ន្ធកុំព្យូទ័រគាំទ្រពួកឧទ្ទាមរដ្ឋអ៊ីស្លាម IS មួយក្រុមបានចេញផ្សាយ “បញ្ជីសម្លាប់” ដែលមានឈ្មោះមនុស្សប្រមាណជា៨,៧៨៦ នាក់ដែលជាប្រជាជនសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ព្រមទាំងផ្ញើរសារគំរាមកំហែងប្រធាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។ សារគំរាមកំហែងនេះបញ្ជូនតាមរយៈកម្មវិធី Telegram កាលពីយប់ថ្ងៃអាទិត្យ។ ពួក អ្នកលួចជ្រៀតចូលប្រព័ន្ធកុំព្យូទ័រដែលគេហៅថា United Cyber Caliphate (UCC) បញ្ជាឲ្យអ្នកមើលសារទាំងអស់ទៅសម្លាប់មនុស្សដែលមានឈ្មោះនៅក្នុងបញ្ជីនេះបើយោងតាមក្រុមស៊ើបការណ៍សម្ងាត់ SITE។ សារនោះសរសេរថា “យើងមានសារមួយសម្រាប់ប្រជាជនអាមេរិក ជាពិសេសសម្រាប់លោកប្រធានាធិបតី Trump។ ត្រូវដឹងថាយើងនៅតែបន្តសង្គ្រាមប្រឆាំងនឹងអ្នក។ ហើយការវាយប្រហារតបតរបស់អ្នកគឺកាន់តែធ្វើឲ្យពួកយើងរឹងមាំ។ ក្រុម UCC នឹងចាប់ផ្តើមយុទ្ឋនាការថ្មីប្រឆាំងនឹងអ្នក”៕