ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៧
មនុស្សម្នាក់រងរបួសក្នុងការផ្ទុះនៅទីក្រុង Rostov on Don ភាគខាងត្បូងប្រទេសរុស្ស៊ីនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលិស។ ប្រភពបន្តថាការផ្ទុះនេះកើតឡើងនៅក្បែរសាលារៀនមួយកន្លែង។ ឧបករណ៍បំផ្ទុះត្រូវផ្ទុះឡើងនៅពេលដែលបុរសម្នាក់រើសវាឡើង។ ឧបករណ៍បំផ្ទុះត្រូវដាក់បង្កប់នៅក្នុងពិលបំភ្លឺ។ ប្រភពបន្តថា “ជនរងគ្រោះដែលជាជនអាណាថាគ្មានផ្ទះសម្បែងឃើញកញ្ចប់ដែលមានពិលនេះនៅតាមផ្លូវ ហើយក៏សម្រេចចិត្តរើសវាឡើង”។ នៅពេលដែលបុរសនោះចុចពិលឲ្យភ្លឺគ្រាប់បែកដែលបង្កប់នៅក្នុងពិលនោះក៏ផ្ទុះឡើង៕