ចាប់ឃុំអ្នកជ្រើសរើសសមាជិកក្រុមឧទ្ទាម៦នាក់ក្នុងហេតុការណ៍បំផ្ទុះនៅស្ថានីយ៍រថភ្លើង

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៧

ប៉ូលិសចាប់ខ្លួនមនុស្ស៦នាក់ឃុំនៅស្ថានីយ៍រថភ្លើងក្រោមដីពីបទជ្រើសរើស សមាជិកភេរវករក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម និងបង្ករសកម្មភាពភេរវកម្មនេះបើយោងតាមប្រភពព័ត៌មានពីអ្នកសង្កេតការណ៍។ ការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃច័ន្ទសម្លាប់មនុស្ស១៤នាក់ និង៥០នាក់ផ្សេងទៀតរងរបួស។ ក្រោយពីកើតហេតុ មានការស៊ើបអង្កេតជាច្រើនលើករណីនេះ។ មកទល់ពេលនេះពុំមានក្រុមណាចេញមុខអះអាងថាខ្លួននៅពីខាងក្រោយការវាយប្រហារនេះនៅឡើយទេ។ ពាក់ព័ន្ធនឹងករណីវាយប្រហារនេះ ប៉ូលិសបានឃាត់ខ្លួនមនុស្ស៦នាក់ និងចាប់ពួកគេដាក់ឃុំដោយចោទប្រកាន់ពីបទអំពាវនាវជ្រើសរើសសមាជិកក្រុមឧទ្ទាម និងរៀបចំឲ្យមានអំពើរភេរវកម្មកើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here