ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៧
ក្រុមគ្រួសារជនរងគ្រោះធ្វើការនៅវាលដំណាំដែលមានចម្ងាយ១០០គីឡូម៉ែត្រខាងកើតស្ថានីយ៍ Porto។ ម្ចាស់រោងចក្រស្លាប់ និងសមាជិកគ្រួសាររបស់គាត់មួយចំនួនស្លាប់ និងបាត់ខ្លួន។ រោងចក្រនោះជាអាជីវកម្មបែបគ្រួសារ។ ភរិយារបស់ម្ចាស់រោងចក្រនៅរស់រានមានជិវិតដោយសារគាត់ចាកចេញពីរោងចក្រ មុនពេលមានការផ្ទុះបានកើតឡើង។ គេរកឃើញសាកសពទាំង៦នាក់នចម្ងាយ២០០ម៉ែត្រពីកន្លែងកើតហេតុ ហើយគេនៅបន្តរកសាកសពនៅចម្ងាយ៨០០ម៉ែត្រ។ មន្រ្តីប៉ូលិសមិនទាន់អាចចូលទៅកាន់តំបន់ផ្ទុះនោះនៅឡើយទេពីព្រោះហានិភ័យនៃគ្រោះថ្នាក់ខ្ពស់ជាងសុវត្ថិភាពរបស់ពួកគេ។ ប្រធានាធិបតីព័រទុយហ្គាល់លោក Marcelo Rebelo បានទៅមើលដល់កន្លែងកើតហេតុកាលពីថ្ងៃពុធ៕