គម្រោងដាក់បម្រើសេវាកម្មជួសជុលយន្តហោះចម្បាំង F-៣៥ ក្នុងប្រទេសទួរគី បង្ករការព្រួយបារម្ភ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃ ០៦ ខែ មេសា ឆ្នាំ២០១៧

គម្រោងដាក់ដំណើរការយាន្តដ្ឋានយន្តហោះចម្បាំងថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសទួរគី បង្កើតឲ្យមានការបារម្ភពីផ្នែកសុវត្ថិភាព។ ក្រសួងការពារជាតិបានឲ្យដឹងថាយន្តចម្បាំង F-៣៥ ជាគម្រោងអន្តរជាតិដោយ មានការគាំទ្រពីបណ្តាញសកល។ កាលពីមុនការជួសជុលយន្តហោះចម្បាំង ភាគច្រើនធ្វើនៅចក្រភពអង់គ្លេស។ នាយកដ្ឋានការពារជាតិសហរដ្ឋអាមេរិកជ្រើសរើសប្រទេសទួរគីឲ្យចូលរួមជាមួយការិយាល័យកម្មវិធីដែលមានមូលដ្ឋាននៅជិត Pentagon ដើម្បីផ្តល់ជំនាញថែទាំ និងជួសជុលម៉ាស៊ីន F-៣៥ ទាំងអស់ដែលមាននៅក្នុងអ៊ឺរ៉ុប។ ក្រៅពីនេះនឹងមានកន្លែងជួសជុលម៉ាស៊ីននៅប្រទេសអូស្ត្រាលី និងអាមេរិកខាងជើងផងដែរ។ ប៉ុន្តែលោក Kerevan សមាជិកសភាពលើកឡើងថាប្រទេសអង់គ្លេសគួរតែពិចារណាក្នុងការបង្កើតយាន្តដ្ឋានជំនួយ។ ប្រទេសអង់គ្លេសគួរតែមានជម្រើសក្នុងការជ្រើសរើសសមាសភាពចូលរួមក្នុងស្ថានភាពប្រទេសអង់គ្លេសមានវិបត្តិការទូតជាមួយប្រទេសទួរគី នេះបើយោងតាមប្រសាសន៍របស់លោក Kerevan។ លោកបន្ថែមទៀតថាលោកចង់ដឹងពីការរៀបចំនៅកន្លែងផ្សេង បើកន្លែងទាំងនោះពុំមានយាន្តដ្ឋានត្រួតពិនិត្យម៉ាស៊ីន។ សមាជិកសភាសរសេរគម្រោងការពារឲ្យមានការស៊ើបអង្កេតលើការជ្រើសរើសសមាសភាពចូលរួមវគ្គជួសជុល។ លោក Mark Bobbi អ្នកវិភាគដ៏សំខាន់របស់ក្រុមហ៊ុន IHS Jane និយាយថាសមាជិកសភាលើកឡើងពីបញ្ហានេះគឺពិតជាត្រឹមត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here