ជនជាតិអ៊ីស្រាអែល២នាក់ស្លាប់ក្នុងហេតុការណ៍វាយប្រហារដោយរថយន្ត

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៧

ទាហានអ៊ីស្រាអ៊ែលស្លាប់ និងរបួសក្នុងហេតុការណ៍វាយប្រហាររថយន្តរបស់ជនជាតិប៉ាឡេស្ទីនមកពីតំបន់ West Bank នេះបើយោងតាមប្រភពព័ត៌មានពីយោធាអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបានឲ្យដឹងទៀតថាអ្នកបើកបររថយន្តវាយប្រហារត្រូវបញ្ចូនទៅពន្ធនាគារក្រោយពីបង្ករឧបទ្ទវហេតុនៅជិតលំនៅស្ថានជនជាតិ Jewish នៅតំបន់ Ofra។ សាក្សីបានប្រាប់បណ្តាញសារព័ត៌មានអ៊ីស្រាអែលថារថយន្តបង្ករហេតុបានបើកទៅដល់ចំណតឡានក្រុងនៅលើផ្លូវ៦០ បន្ទាប់មកក៏បើកតម្រង់ទិសទៅបុកជនជាតិអ៊ីស្រាអែលចំនួន២នាក់ដែលចាំនៅទីនោះ។ អ្នកបើករថយន្តឈ្មោះ Malek Hamad អាយុ២២ឆ្នាំមកពីក្រុង West Bank។ ជនរងគ្រោះឈ្មោះ Sgt Elchai Teharlev អាយុ២០ឆ្នាំស្លាប់នៅកន្លែងកើតហេតុ និងជនរងគ្រោះម្នាក់ទៀតអាយុ១៩ឆ្នាំរងរបួសដែលត្រូវបញ្ចូនទៅមន្ទីពេទ្យ Jerusalem។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់បានហៅការវាយប្រហារនេះថាជាការវាយប្រហារបង្ហាញពីវីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here