ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៧
យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និងជាច្រើនអ្នកទៀតរងរបួសនៅឧប្បត្តិហេតុមួយនៅលើផ្លូវ Drottninggatan កាលពីល្ងាចថ្ងៃសុក្រ។ ការប៉ះទង្គិចនេះកើតឡើងនៅហាងទំនិញ Ahlens មុនម៉ោង១៥:០០ម៉ោងក្នុងតំបន់។ សាក្សីបញ្ចាក់ឲ្យដឹងថាឡានដឹកទំនិញបើកសំដៅទៅបុកបង្អួចខាងមុន។ សាក្សីម្នាក់ទៀត ដែលពេលនោះគាត់មានវត្តមាននៅបន្ទប់លសម្លៀកបំពាក់បានឲ្យដឹងថាឈាមខ្ទាតពាសពេញគ្រប់ទីកន្លែង។ ពាក់ព័ន្ធនឹងករណីរថយន្ត រោងចក្រផលិតស្រាបៀរស៊ុយអ៊ែតបានឲ្យដឹងថាឡានដឹកទំនិញនោះជារបស់ពួកគេ ប៉ុន្តែវាបានបាត់កាលពីព្រឹកថ្ងៃសុក្រ។ ការវាយប្រហារនេះបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងជាច្រើននាក់រងរបួស។ នាយករដ្ឋមន្រ្តីលោក Stefan Lofven មានប្រសាសន៍ថាវាជាការវាយប្រហារអំពើរភេវរកម្ម។ លោកថែមទាំងប្រកាសថាព្រំដែនត្រូវបន្ថែមកិច្ចការពារឲ្យរឹងមាំ៕