រុស្ស៊ីបញ្ជូននាវាចម្បាំងទៅដែនសមុទ្រម៉េឌីតែរ៉ាណេក្រោយពេលសហរដ្ឋអាមេរិកវាយប្រហារតាមអាកាសដែលជាការឆ្លើយតបទៅនឹងការវាយប្រហារសារធាតុគីមីនៅស៊ីរី

0

ប្រភពព័ត៌មានពី FOX Business ចុះផ្សាយថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៧

រុស្ស៊ីបញ្ជូននាវាចម្បាំងរបស់ខ្លួនមួយគ្រឿងដោយមិនប្រកាសប្រាប់មុនចេញពីសមុទ្រខ្មៅឆ្ពោះទៅកាន់ទីតាំងសំចតរបស់នាវា២គ្រឿងរបស់សហរដ្ឋអាមេរិក (U.S.S Rose និង U.S.S Porter) ហើយបើកការវាយប្រហារដោយមីស៊ីល Tomahawk ចំនួន៥៩គ្រាប់យ៉ាងគឃ្លើនល្មើសច្បាប់អន្តរជាតិ និងបំពានក្រមព្រហ្មទណ្ឌអន្តរជាតិ ទៅលើទីតាំងកងទ័ពជើងអាកាសរបស់ស៊ីរីកាលពីយប់ថ្ងៃព្រហស្បតិ៍ដែលបណ្ដាលឱ្យមានមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់។ មកទល់ពេលនេះគ្មានការប្រកាសឬរបាយការណ៍ណាមួយបង្ហាញពី គោលបំណងរបស់នាវាចម្បាំងរុស្ស៊ីថាទៅដើម្បីប្រយុទ្ធជាមួយនាវាពិឃាតទ័ពជើងទឹករបស់អាមេរិកទាំង២នេះទេ។ សេចក្តីរាយការណ៍របស់ CBS ធ្វើឡើងនៅរយៈពេល១ម៉ោងក្រោយពីមានការវាយប្រហារតាមអាកាសក្នុងប្រទេសរុស្ស៊ី ដោយក្នុងសេចក្តីរាយការណ៍មានខ្លឹមសារថានាវាចម្បាំរុស្ស៊ីកំពុងចេញដំណើរទៅដែនសមុទ្រម៉េឌីតែរ៉ាណេ ហើយនឹងរំពឹងថាទៅចូលចតនៅមូលដ្ឋាន Tartus របស់រុស្ស៊ីនៅឆ្នេរសមុទ្រស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here