មីស៊ីលរបស់អាមេរិកវាយប្រហារប្រឆាំងនឹងស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី 0៧ ខែ មេសា ឆ្នាំ២០១៧

អាមេរិកបាញ់មីស៊ីលប្រមាណជា៦០គ្រាប់ទៅលើព្រលានយន្តហោះកងទ័ពស៊ីរីដោយអះអាងថានេះជាការឆ្លើយតបទៅនិងការវាយប្រហារអាវុធគីមីទៅលើក្រុងមួយដែលកាន់កាប់ដោយពួកឧទ្ទាមក្នុងខេត្ត Idlib កាលពីថ្ងៃអង្គារ។ យោងតាមកងទ័ពស៊ីរីបានឲ្យដឹងថាការវាយប្រហារដោយអាមេរិកនេះបន្សល់ទុកអ្នកស្លាប់៦នាក់ និងនាំឲ្យមានការខូចខាតសម្ភារៈមួយចំនួនធំ។ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti រាយការណ៍ថាមូលដ្ឋានទ័ពអាកាសរបស់ប្រទេសស៊ីរីរងការខូចខាតយ៉ាងខ្លាំងក្នុងការវាយប្រហារដោយមីស៊ីលនេះ ហើយអគ្គីភ័យមួយនៅមូលដ្ឋានទ័ពអាកាសកំពុងបន្តឆាបឆេះ។ បេក្ខជនប្រធានាធិបតីបារាំងលោកស្រី Marine Le Pen ដែលជាមេដឹកនាំនៃគណបក្ស National Front ថ្កោលទោសចំពោះការវាយប្រហារដោយមីស៊ីលរបស់អាមេរិកទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញនិយាយថាសហរដ្ឋអាមេរិកគឺជាអ្នកធានាសន្តិភាពពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here