ប្រទេសកូរ៉េខាងត្បូងសាកល្បងគ្រាប់មីស៊ីលបាញ់បានចម្ងាយ៨០០គីឡូម៉ែត្រដោយជោគជ័យ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៧

ទីភ្នាក់ងារយ៉ុនហាប់រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថាប្រទេសកូរ៉េខាងត្បូងជោគជ័យក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលដែលមានចម្ងាយវែងសម្រាប់ទប់ទល់ជាមួយនឹងប្រទេសកូរ៉េខាងជើង។ ការបាញ់សាកល្បងគ្រាប់មីស៊ីលនេះក្រោយពេលមួយថ្ងៃដែលកូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីបរបស់ខ្លួនទៅកាន់សមុទ្រប្រទេសជប៉ុនជាការព្រមានមួយសម្រាប់ជំនួបរវាងចិន និងសហរដ្ឋអាមេរិក ហើយកម្មវិធីអាវុធបរមាណូរបស់ទីក្រុងព្យុងយ៉ាងត្រូវកំណត់យកជារបៀបវារៈកំពូលនៅក្នុងការប្រជុំនេះផងដែរ។ ប្រទេសកូរ៉េខាងត្បូងបានការការពារសុវត្ថិភាពពីសហរដ្ឋអាមេរិក ហើយដែលប្រទេសនេះមានទាហានអាមេរិចរាប់ពាន់នាក់។ នៅក្នុងឆ្នាំ២០១២ កូរ៉េខាងត្បូងឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងការបំពាក់ប្រព័ន្ធមីស៊ីលដើម្បីការពារការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយចាប់ពីពេលនោះមកកូរ៉េខាងត្បូងក៏ចាប់ផ្តើមអភិវឌ្ឍទៅលើគ្រាប់មីស៊ីលចម្ងាយឆ្ងាយ។ តាមសម្តីរបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់និយាយថាគ្រាប់មីស៊ីលរបស់កូរ៉េខាងត្បូងដែលបាញ់បានចម្ងាយ៨០០គីឡូម៉ែត្រអាចទប់ទល់នឹងការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង ហើយការបាញ់សាកល្បងគ្រាប់មីស៊ីលនេះទទួលជោគជ័យ។ គួរបញ្ជាក់ផងដែរថាក្នុងខែមិថុនាឆ្នាំមុន កូរ៉េខាងត្បូងក៏ទទួលជោគជ័យក្នុងការបាញ់គ្រាប់មីស៊ីលដែលអាចផ្ទុកទម្ងន់បាន១​តោនក្នុងចម្ងាយ៥០០គីឡូម៉ែត្រផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here