ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០១៧
អាជ្ញាធរនិយាយនៅថ្ងៃព្រហស្បតិ៍ថាកងកម្លាំងសន្តិសុខហ្វីលីពីនចាប់ខ្លួនជនសង្ស័យ២នាក់ដែលបុរសជាជនជាតិគុយវ៉ែត និងស្ត្រីជាជនជាតិស៊ីរី (មានផ្ទៃពោះ៥ខែ) ដែលជាប់ពាក់ព័ន្ធនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរយៈពេល៣ខែមកហើយបន្ទាប់ពីពួកគេមកដល់ប្រទេសនេះ។ ជនសង្ស័យជាបុរសមានឈ្មោះ Husayn al-Dhafiri ចំនែកស្រី្តម្នាក់ឈ្មោះ Rajaf Zina រស់នៅ និងធ្វើការជាមួយគ្នាក្នុងទីក្រុងម៉ានីលចាប់តាំងពីខែមករាមុនពេលដែលពួកគេត្រូវចាប់ខ្លួននៅថ្ងៃទី២៥ ខែមីនា។ ជនសង្ស័យទាំង២នាក់ពាក់ឯកសណ្ឋានពន្ធនាគារពណ៌ទឹកក្រូចបង្ហាញមុខចំពោះអ្នកកាសែតនៅការិយាល័យស៊ើបអង្កេតជាតិ។ ជនសង្ស័យ Husayn al-Dhafiri នឹងបញ្ចូនទៅកាន់ប្រទេសគុយវ៉ែតវិញជាកន្លែងដែលគាត់ជាប់សង្ស័យនៅក្នុងគម្រោងផែនការបំផ្ទុះគ្រាប់បែក ចំណែកស្ត្រីឈ្មោះ Rajaf Zina នឹងនិរទេសចេញពីកាតាទៅប្រទេសកំណើតរបស់នាងវិញ។ គួរបញ្ជាក់ផងដែរថាជនសង្ស័យទាំង២នាក់នេះមកដល់ប្រទេសហ្វីលីពីនកាលពីឆ្នាំមុនតាមការស្នើរសុំទិដ្ឋាការដំណើរកម្សាន្ត ក្រោយមកនៅក្នុងខែមករាពួកគេក៏ស្នើរសុំទិដ្ឋាការធ្វើការដែលភ្នាក់ងារគុយវ៉ែតជាអ្នកជួលពួកគេ៕