មនុស្ស១១នាក់ស្លាប់ និង៤០​នាក់ទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដោយក្រុម ISIS នៅព្រះវិហារ Coptic ក្នុងទីក្រុង Alexandria

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៩ ខែ មេសា ឆ្នាំ២០១៧

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងក្រសួងសុខាភិបាលរបស់ប្រទេសអេហ្ស៊ីបនិយាយថា មនុស្ស១១នាក់ស្លាប់ និង៤០នាក់ទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្នុងព្រះវិហារសាសនាគ្រិស្ត Coptic ក្នុងទីក្រុង Alexandria។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីការវាយប្រហារគ្រាប់បែកអត្តឃាតមួយផ្សេងទៀតនៅក្នុងទីក្រុង Tanta នៃប្រទេសអេហ្ស៊ីបនៅព្រឹកថ្ងៃអាទិត្យនេះ។ ក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងប្រទេសអេហ្ស៊ីបទាំង២លើកនេះ។ ការវាយប្រហារនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះនៅផ្លូវ St. George ក្នុងទីក្រុង Tanta ភាគអាគ្នេយ៍ចម្ងាយប្រមាណជា១៣០គីឡូម៉ែត្រ (៨០ម៉ាយ៍) ពីទីក្រុង Alexandria ដែលសម្លាប់មនុស្សយ៉ាងហោចណាស់២១នាក់ និង៣៨នាក់ទៀតរងរបួស។ គួរបញ្ជាក់ផងដែរថា ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុង Cairo សម្តែងការរំលែកទុក និងថ្កោលទោសចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកនេះនៅលើបណ្តាញសង្គម Twitter ថា “នេះគឺជាការវាយប្រហារភេរវកម្មដ៏សាហាវយង់ឃ្នងបំផុត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here