លោក ពូទីន៖ “ការវាយប្រហារដោយសារធាតុគីមីនៅទីក្រុងអ៊ីដលីបប្រើទង់ជាតិក្លែងក្លាយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោកប្រធានាធិបតីអាសាដ”

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៧

ប្រធានាធិបតីលោក វ្លាឌឺមៀរ ពូទីន និយាយថាប្រទេសរុស្ស៊ីមានព័ត៌មានឧបទ្ទវហេតុស្រដៀងគ្នានៃការវាយប្រហារសារធាតុគីមីនៅក្នុងទីក្រុងអ៊ីដលីបដែលគោលដៅស្ថិតនៅតំបន់ជាយក្រុងដាម៉ាស់។ លោកបន្ថែមថាគោលដៅនៃការវាយប្រហារនេះគឺដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោកប្រធានាធិបតី អាសាដ។ ក្នុងសន្និសីទកាសែតជាមួយលោក Sergio Mattarella ប្រធានាធិបតីអ៊ីតាលីក្នុងទីក្រុងម៉ូស្កូ លោកពូទីននិយាយថា “យើងមានរបាយការណ៍ជាច្រើនមកពីប្រភពផ្សេងៗគ្នាបង្ហាញថា ទង់ជាតិក្លែងក្លាយត្រូវគេរៀបចំរួចជាស្រេចក្នុងប្រទេសស៊ីរីរួមទាំងនៅជាយក្រុងដាម៉ាស់ផងដែរ។ ពួកគេមានគម្រោងក្នុងការដាក់សារធាតុគីមីនៅទីនោះនឹងចោទប្រកាន់ទៅលើរដ្ឋាភិបាលស៊ីរីពាក់ព័ន្ធទៅនឹងការវាយប្រហារនេះ”។ គោលដៅជាច្រើនដែលមានស្តុកផ្ទុកអាវុធគីមីគឺជារបស់ក្រុមរដ្ឋអ៊ីស្លាម IS (កាលពីមុនគឺ ISIS/ISIL) ឬក្រុមជីហាដ Al-Nusra Front ។ លោកពូទីនបន្ថែមថា “លោកប្រធានាធិបតី Mattarella និងរូបខ្ញុំពិភាក្សាអំពីរឿងនេះ ហើយខ្ញុំប្រាប់គាត់ថារឿងនេះរំលឹកខ្ញុំអំពីព្រឹត្តិការណ៍ជាច្រើនក្នុងឆ្នាំ២០០៣ នៅពេលដែលអ្នកតំណាងរបស់សហរដ្ឋអាមេរិកបង្ហាញខ្លួននៅសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីអាវុធគីមីក្នុងប្រទេសអ៊ឺរ៉ាក់។ យុទ្ធនាការរបស់ក្រុមយោធាចាប់ផ្តើមជាបន្តបន្ទាប់នៅអ៊ឺរ៉ាក់ ហើយវាបញ្ចប់ដោយការបំផ្លិចបំផ្លាញប្រទេសមួយនេះ។ ការកើនឡើងនៃការគំរាមកំហែងរបស់ក្រុមភេរវករ និងរូបរាងរបស់ក្រុមរដ្ឋអ៊ីស្លាមនៅលើពិភពលោក”។ គួរបញ្ជាក់ផងដែរថាវាគឺជាលើកទី១ហើយដែលសហរដ្ឋអាមេរិកកំណត់គោលដៅទៅលើទាហានស៊ីរីដោយចេតនា។ សេតវិមានថ្លែងថា “យើងនឹងធ្វើសកម្មភាពយោធាដដែលសារជាថ្មីដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយប្រើប្រាស់សារធាតុគីមីសារជាថ្មីនៅក្នុងប្រទេសនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here