វីដេអូដ៏កម្រមួយបង្ហាញពីមូលដ្ឋានទ័ពអាកាសក្បែរតំបន់កាន់កាប់របស់ក្រុម ISIS ក្នុងទីក្រុងរ៉ាហ្គា

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៧

កងកម្លាំងប្រជាធិបតិយ្យស៊ីរី (SDF) បង្ហោះវីដេអូមួយដែលថតនៅមូលដ្ឋានអាកាស Tabqa ភាគខាងជើងទីក្រុងរ៉ាហ្គាប្រទេសស៊ីរី។ ទីតាំងកងកម្លាំងយោធាថតដោយក្រុមភេរវកររដ្ឋអ៊ីស្លាមដែលរឹបអូលដោយកងទ័ពស៊ីរីកាលពីឆ្នាំ ២០១៤។ កងកម្លាំងប្រជាធិបតិយ្យស៊ីរីរាយការណ៍ថាវីដេអូថតនៅមូលដ្ឋានអាកាស Tabqa កាលពីថ្ងៃទី២៦ ខែមីនា។ នៅថ្ងៃច័ន្ទ កងកម្លាំងនេះបង្ហោះវីដេអូបង្ហាញអំពីទីតាំងយោធាដែលមានគំនរបែកបាក់យន្តហោះ និងកន្លែងផ្ទុកយន្តហោះបែកបាក់នៅពីខាងក្រោយ។ ទោះបីជាមានការខូចខាតដែលអាចមើលឃើញយ៉ាងច្បាស់បែបនេះក្តីការដឹកនាំរបស់កងកម្លាំងប្រជាធិបតិយ្យស៊ីរីជឿជាក់ថាមូលដ្ឋានអាកាសនេះនឹងជួសជុលឡើងវិញ និងជំនួសវិញដោយមូលដ្ឋាន Incirlik ក្នុងប្រទេសទួរគីសម្រាប់ដាក់ពង្រាយយន្តហោះចម្បាំងសហរដ្ឋអាមេរិក។ លោក Nasser Haj Mansour មេបញ្ជាការកងកម្លាំងប្រជាធិបតិយ្យស៊ីរីនិយាយថា “យន្តហោះរបស់សម្ព័ន្ធនឹងប្រើប្រាស់មូលដ្ឋានអាកាស Tabqa ជំនួសឲ្យមូលដ្ឋាន Incirlik”។ ប្រទេសទួរគីចាត់ទុកថាពួកសកម្មប្រយុទ្ធឃើដបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងវាយប្រហារនៅក្នុងប្រទេសស៊ីរី និងអ៊ឺរ៉ាក់។ មូលដ្ឋានអាកាស Tabqa គឺស្ថិតនៅក្បែរទីក្រុងរ៉ាហ្គាដែលជាតំបន់កាន់កាប់ដ៏រឹងមាំរបស់ក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) ។ គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកចង់ឡោមព័ទ្ធទីក្រុងនេះដូចទៅនឹងអ្វីដែលខ្លួនកំពុងតែវាយប្រហារទៅលើទីក្រុងម៉ូស៊ូល បើទោះបីជាមិនទាន់មានកងកម្លាំងនៅទីនោះក្តី៕

សូមទស្សនាវីដេអូ៖

https://youtu.be/A0lophvdikk

LEAVE A REPLY

Please enter your comment!
Please enter your name here