ប្រទេសរុស្ស៊ី និងអឺរ៉ង់ព្រមានសហរដ្ឋអាមេរិកថាពួកគេនឹងឆ្លើយតបដោយកម្លាំងវិញ ប្រសិនបើសហរដ្ឋអាមេរិកឆ្លងកាត់តំបន់ក្រហមនៅប្រទេសស៊ីរីម្តងទៀត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១៧

ប្រទេសស៊ីរី និងអឺរ៉ង់ព្រមានសហរដ្ឋអាមេរិកថាពួកគេនឹងឆ្លើយតបដោយកម្លាំងទៅវិញប្រសិនបើសហរដ្ឋអាមេរិកនៅតែឆ្លងកាត់ចូលតំបន់ក្រហមក្នុងប្រទេសស៊ីរី។ បន្ទាប់ពីការបាញ់មីស៊ីល៥៩គ្រាប់របស់សហរដ្ឋអាមេរិកទៅលើមូលដ្ឋានអាកាសនៅប្រទេសស៊ីរីក្នុងការសងសឹកចំពោះការវាយប្រហារដោយអាវុធគីមីនៅ Khan Sheikhoun កាលពីដើមសប្តាហ៍មុននេះ សម្ព័ន្ធមិត្តគាំទ្រលោកប្រធានាធិបតីស៊ីរី លោក បាសា អាលអាសាដ បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនេះ។ សេចក្តីថ្លែងការណ៍នេះនិយាយថា “អ្វីដែលសហរដ្ឋអាមេរិកធ្វើនេះគឺរំលោភដោយឆ្លងកាត់បន្ទាត់ក្រហមនៅក្នុងប្រទេសស៊ីរី។ ចាប់ពីពេលនេះតទៅ យើងនឹងឆ្លើយតបដោយកម្លាំងត្រឡប់ទៅវិញប្រសិនបើមានការរំលោភណាមួយ ហើយសហរដ្ឋអាមេរិកដឹងយ៉ាងច្បាស់អំពីសមត្ថភាពនៃការឆ្លើយតបរបស់ពួកយើង”។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និយាយថាការវាយប្រហារទៅលើមូលដ្ឋានអាកា Shayrat ក្បែរទីក្រុង Homs ដោយគ្រាប់មីស៊ីល Tomahawk ចំនួន៦០គ្រាប់គឺតំណាងឱ្យពិភពលោកទាំងមូល។ មូលដ្ឋានអាកាសនេះគ្រប់គ្រងដោយកងកម្លាំងស៊ីរីដើម្បីវាយប្រហារដែលសម្លាប់មនុស្សយ៉ាងហោចណាស់៧០នាក់។ នៅថ្ងៃអាទិត្យមុននេះលោក Sir Michael Fallon រដ្ឋមន្ត្រីការពារជាតិអង់គ្លេសនិយាយថាទីក្រុងម៉ូស្កូត្រូវទទួលខុសត្រូវលើការស្លាប់របស់ជនស៊ីវិលនៅទីក្រុង Khan Sheikhoun។ លោក Sir Michael Fallon បញ្ជាក់ថាការវាយប្រហារនេះស្ថិតក្នុងការតាមដានរបស់ពួកគេ ហើយប្រធានាធិបតីលោក វ្លាឌឺមៀរ ពូទីន ត្រូវឆ្លើយតបទៅនឹងការសន្យាមុននេះថាអាវុធគីមីជាច្រើនគ្រាប់របស់លោកប្រធានាធិបតី អាសាដ ត្រូវបំផ្លាញចោលអស់ហើយ។ គួរបញ្ជាក់ផងដែរថាលោក ពូទីន និងប្រធានាធិបតីអ៊ឺរ៉ង់លោក Hassan Rouhani មានគោលដៅស៊ើបអង្កេតទៅលើការវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរីនេះដែរ។ លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកកាលពីថ្ងៃអាទិត្យនិយាយថាទីក្រុងម៉ូស្កូបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងឆ្នាំ២០១៣ក្នុងការការពារ និងបំផ្លាញចោលអាវុធគីមីនៅក្នុងប្រទេសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here