កុមារប្រមាណជា៦០នាក់ស្លាប់ក្នុងការវាយប្រហារទម្លាក់គ្រាប់បែកលើក្បួនរថយន្ដក្រុងក្នុងទីក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០១៧

មូលនិធិកុមារអង្គការសហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយគ្រាប់បែកក្នុងទីក្រុងអាល្លេប៉ូ ដែលសម្លាប់កុមារប្រមាណជា៦០នាក់។ សេចក្តីថ្លែងការណ៍ដោយលោក Anthony Lake នាយកប្រតិបត្តិអង្គការ UNICEF កាលពីថ្ងៃអាទិត្យថា “បន្ទាប់ពីរយៈពេល៦ឆ្នាំនៃសង្គ្រាម និងការសម្លាប់មនុស្សយ៉ាងរង្គាលក្នុងប្រទេសស៊ីរី ៦ឆ្នាំនៃការខូចចិត្តបាត់បង់សមាជិកក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ពេលនេះសោកនាដកម្ម ក្តីរន្ធត់ថ្មីមួយទៀតបានកើតឡើង។ “កុមារប្រមាណជា៦០នាក់ស្លាប់នៅក្នុងការវាយប្រហារមកលើក្បួនរថយន្ដក្រុងកាលពីម្សិលមិញនៅខាងក្រៅទីក្រុងអាល្លេប៉ូ។ នេះក៏ជាក្បួនរថយន្តនៃក្រុមគ្រួសារដែលទទួលរងទុក្ខវេទនាជាច្រើនឆ្នាំមកហើយ។ ឥឡូវនេះជនដែលនៅរស់រានមានជីវិតត្រូវជួបប្រទះការបាត់បង់ និងភាពគួរឲ្យខ្លាចនេះសារជាថ្មីម្តងទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here