ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០១៧
រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអ៊ីស្រាអែលអះអាងថាឃាតកម្មមកលើកំពូលប្រមុខហាម៉ាស់កាលពីខែមុនគឺជាការងារផៃ្ទក្នុង ហើយលោកបន្ថែមថាលោកនឹង “គ្មានការភ្ញាក់ផ្អើលទេ” ប្រសិនបើ “មាននរណាម្នាក់” ធ្វើឃាតលោកប្រធានាធិបតីនៃប្រទេសអឺរ៉ង់។ បន្ទាប់ពីការបាញ់សម្លាប់សមាជិកជាន់ខ្ពស់ក្រុមហាម៉ាស់លោក Mazen Faqha នៅតំបន់ហ្គាហ្សាកាលពីចុងខែមីនាដែលចលនារំដោះប៉ាឡេស្ទីនទម្លាក់កំហុសលើប្រទេសអ៊ីស្រាអែលសម្រាប់ការធ្វើឃាតនេះដោយសន្យាថា “ការផ្តន្ទាទោសរបស់ព្រះ” នឹងធ្វើទៅលើឃាតកដែលសម្លាប់គាត់។ ប្រមុខការពារជាតិអ៊ីស្រាអែលមិនបានបញ្ជាក់លម្អិតលើសេចក្តីថ្លែងការណ៍របស់លោកអំពីសក្តានុពលនៃការធ្វើឃាតប្រធានាធិបតីប្រទេសអឺរ៉ង់នោះទេ តែក្រុមហាម៉ាស់មិនទំនងហាក់ដូចជានឹងធ្វើឃាតលោកប្រធានាធិបតីប្រទេសអឺរ៉ង់នោះទេ៕