ក្រុម ISIS វាយប្រហារអាវុធគីមីជាលើកទី២ក្នុងទីក្រុងម៉ូស៊ូល

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០១៧

ទាហានអ៊ីរ៉ាក់យ៉ាងហោចណាស់៦នាក់រងគ្រោះបញ្ហាដង្ហើមដោយការវាយប្រហារអាវុធគីមីដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមកាលពីថ្ងៃអាទិត្យ។ នេះជាការវាយប្រហារអាវុធគីមីលើកទី២ក្នុងរយៈពេល២ថ្ងៃដែលក្រុមភេរវករវាយប្រហារមកលើកងកម្លាំងរដ្ឋាភិបាលក្នុងទីក្រុងម៉ូស៊ូល។ ការវាយប្រហារសារធាតុគីមីកាលពីថ្ងៃអាទិត្យនេះធ្វើឡើងមកលើតំបន់ដែលទើបរំដោះបា​នក្នុងទីក្រុងម៉ូស៊ូលជាកន្លែងដែលប៉ូលិសសហព័ន្ធ និងកងកម្លាំងកំពុងប្រតិបត្តិការទប់ទល់និងក្រុមជីហាដរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL)៕

LEAVE A REPLY

Please enter your comment!
Please enter your name here